Gucci ត្រូវបានគេស្គាល់ថាជាហាងម៉ាកផលិតផលដ៏ល្បី ប្រណីត និងមានតម្លៃថ្លៃមួយប្រកបដោយគុណភាពរបស់ប្រទេសអ៊ីតាលី ដែលមានផលិតទាំងសំលៀកបំពាក់ កាបូប ស្បែកជើង ទឹកអប់ និងគ្រឿងអលង្កាដទៃជាច្រើនទៀត ដែលរាល់ផលិតផលមានតម្លៃមិនក្រោមពាន់ដុល្លារឡើយ។
អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះដែរ Gucci បានបញ្ចេញម៉ូតសំលៀកបំពាក់កាតាឡុកថ្មីលើវែបសាយជាផ្លូវការរបស់ខ្លួន ដោយអ្វីដែលធ្វើឱ្យប្រជាជនខ្មែរអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍នោះ គឺឈុតនេះមានម៉ូត Design ស្រដៀងនឹងសំលៀកបំពាក់ខ្មែរបុរាណយ៉ាងអ៊ីចឹង ឯតម្លៃវិញគឺថាកប់ពពកតែម្តង គឺមានតម្លៃប្រមាណ $ 4,980 ហើយបើគិតជាលុយខ្មែរមានតម្លៃ ជិត ២០លានរៀល។
គួរឱ្យដឹងផងដែរថា ឈុតសំលៀកបំពាក់ដ៏គួរឱ្យចាប់អារម្ម៍ស្រដៀងនឹងឈុតខ្មែរយើងនេះមានឈ្មោះថា Silk taffeta dress with detachable cape ៕