មិនធម្មតា! Oppa លី ​មីនហូ សម្តែងភាពយន្តមួយភាគ តម្លៃខ្លួនដល់ទៅ ៧ម៉ឺនដុល្លារឯណោះ

តារាសម្តែងប្រុសសម្រស់បាន  កម្ពស់ខ្ពស់ស្រះ ​លី ​មីនហូ  ដែលគ្រប់គ្នាស្រលាញ់ចូលចិត្តនូវការសម្តែង ​និង ​រូបរាងសង្ហា ​ត្រូវគេស្គាល់ថាមិនត្រឹមតែជាតារាសសម្តែងឆ្នើមមានកេរ្តិ៍ល្បីខ្ពស់ខ្លាំងលំដាប់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជាច្រើនផ្សេងទៀតនោះទេ  លោកក៏ជាតារាដែលមានចិត្តសប្បុរសបំផុតនៅក្នុងការចូលរួមជាជំនួយផ្សេងៗទៅកាន់ពិភពលោក។

98310537_3248573578508640_7693304755291947008_n

កេរ្តិ៍ឈ្មោះដ៏រន្ទឺរបស់ លី មីនហូ ​គឺបូករួមទាំងទឹកមុខស្រស់សង្ហាមានមន្តស្នេហ៍ ​ហើយក៏ជាតារាមានទេពកោសល្យសម្តែងខ្ពស់ ​ដែលរឿងដែលលោកទទួលសម្តែងសុទ្ធតែផ្ទុះល្បីល្បាញជាច្រើនរឿងដូចជារឿង ​Boy  Over  Flower  រឿង ​City Hunter  រឿង  Legend of the blue sea  និងរឿងចុងក្រោយដែលទទួលបានភាពល្បីល្បាញខ្លាំងពាសពេញពិភពលោកនោះគឺរឿង ​The  King:Eternal monarch  ដែលទិញសិទ្ធផ្តាច់មុខដោយ ​Netflix  ចំណាយទុនខ្ពស់បំផុតក្នុងការផលិត ​ថែមទាំងទទួលបានការ Sponsor  ជាច្រើនក្រុមហុ៊នទៀតផង។

94337135_4071095649582436_5652132482854682624_n

99295404_3232980173401314_1951336155198783488_n

បន្ថែមពីនោះ  ក្នុងរឿង ​The King  នេះដែរ ​តាមរយៈប្រភពព័ត៌មានបែកធ្លាយពីក្រៅប្រទេសបានឱ្យដឹងថា ​តារាប្រុស លី ​មីនហូ ​ដែលដើរតួជាតួឯកនេះ ​មានតម្លៃខ្លួនដល់ទៅ ​៧ម៉ឺនដុល្លារនៅក្នុងមួយភាគ ​ហើយបើសរុបមួយចប់សាច់រឿង (១៦ភាគ) លោកទទួលបានដល់ទៅជាង ​១លានដុល្លារឯណោះ ពិតជាតម្លៃខ្លួនមិនធម្មតានោះទេ។


យ៉ាងណាមិញ  ការបង្ហើបតម្លៃខ្លួនរបស់តារាកំពូលលំដាប់ប្រទេសកូរ៉េខាងត្បូងមួយនេះ  មិនមែនជារឿងចម្លែកនោះទេ ​សម្រាប់អ្នកគាំទ្រ ​ព្រោះលោកជាតារាលំដាប់ខ្ពស់​​ទេពកោសល្យសម្តែងមិនធម្មតាទៅហើយ  គ្រាន់តែសម្រាប់រឿងដ៏ពិសេសមួយនេះមានតម្លៃខ្ពស់ជាងមុនបន្តិចបើធៀបនឹងរឿងផ្សេងៗដែលលោកសម្តែងកន្លងមកពីមានតម្លៃត្រឹមជាង ​៥ម៉ឺនដុល្លារប៉ុណ្ណោះនៅក្នុងមួយភាគ ៕

100760392_3249539841745347_3232760177904058368_n

71755936_3395657730459568_7930225472145719296_n

99388671_3230080673691264_4352698756039180288_n