នូ ឧសភា តារាសិល្បៈដំបូងគេស្ម័គ្រចិត្តចូលរៀនហាត់ល្ខោនខោល ដើម្បីលើកស្ទួយសិល្បៈបុរាណខ្មែរ ​គួរឱ្យសរសើរខ្លាំង

លោក  នូ ​ឧសភា ​ គឺជាតារាចម្រៀង​ និងសម្តែង ដែលកំពុងតែទទួលបានភាពល្បីល្បាញ ​និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ​ហើយក៏មានការមមារញឹកជាខ្លាំងនៅក្នុងការងារសិល្បៈ។

1666023170810882

Photo_2020 06 03_14 23 22

យ៉ាងណាមិញ ​ទោះបីជាមានកិច្ចការរវល់យ៉ាងណាក្តី  តែគួរឱ្យសរសើរមែនទែន ​ដោយលោក ​នូ ​ឧសភា បានប្រកាសថា ​នឹងចូលរួមហាត់សម្តែងសិល្បៈល្ខោនខោលខ្មែរយើង ​នាថ្ងៃទី ​៧ ខែមិថុនា  ឆ្នាំ ​២០២០ ​នៅឯស្តាតចាស់ ដើម្បីចូលរួមចំណែកនៅក្នុងាការអភិរក្សថែរក្សា និងលើកស្ទយយសិល្បៈបុរាណខ្មែរដ៏ល្អថ្លៃថ្លាមួយនេះ ​ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដែលស្រលាញ់វប្បធម៌ខ្មែរបែបនេះ។

ដោយតាមរយៈគណនីហ្វេសប៊ុករបស់លោក ​នូ ​ឧសភា បានឱ្យដឹងថា៖ « ខ្ញុំ នូ ឧសភា នឹងចូលជាចំណែកមួយសម្រាប់លើកស្ទួយសិល្បះបុរាណខ្មែរ!(ល្ខោនខោល) អ្នកទាំងអស់គ្នាក៏ចូលរួមបាន! ចុះឈ្មោះតាមPageខាងក្រោមនេះ:


👇🏽 ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ ​»។

100994608_1650190905143222_2358587294962679808_o

គួរឱ្យដឹងផងដែរថា ​លោក ​នូ  ឧសភា ​អាចថាជាតារាដំបូងគេហើយ ​ដែលបានប្រកាសចូលខ្លួនហាតល្ខោនខ្មែរមួយនេះ ​ដោយគេដឹងថាការហាត់របាំ  និងល្ខោនបុរាណមិនមែនជាការងាយស្រួលនោះទេ ​ថែមទាំងទាមទារភាពអំណត់ខ្លាំងផងដែរ៕

101615962_762774821188557_1195716872276803584_n

VOD_Template_872x562 Recovered 20 Nzrnnffvrvraz2jbs9s103h44piqm3lstey38hilt6