សាកហ៊ានធ្វើរឿងទាំង៩ ក្នុងជីវិតបច្ចុប្បន្ននេះមើល៍ ១០ឆ្នាំទៀតដឹងតែសោកស្តាយខ្លាំងមិនខាន

មនុស្សគ្រប់រូបប្រាកដជាមានរឿងជាច្រើនដែលមិនបានធ្វើនៅក្នុងជីវិត ឬបានធ្វើហើយ តែបែរជាស្តាយក្រោយនូវទង្វើររបស់ខ្លួនឯងទៅវិញ។ តែការភ្ញាក់រលឹកនូវទង្វើអស់ ទាំងនោះមានអ្នកខ្លះក៏បានដឹងខ្លួនទាន់ពេលវេលា តែពេលខ្លះត្រូវចំណាយពេលរាប់ខែ ឬឈានទៅដល់ឆ្នាំទម្រាំតែដឹងខ្លួនថាអ្វីដែលខ្លួនឯងបានធ្វើពិតជាមានកំហុស និងមានភាពស្តាយក្រោយប្រាកដមែន។

ថ្ងៃនេះយើងនឹងបង្ហាញមិត្តអ្នកអាននូវរឿងធំៗទាំង ៩ ដែលអ្នកនឹងដឹងខ្លួនថាស្តាយក្រោយនៅរយៈពេល១០ឆ្នាំទៅមុខទៀត៖

១. ភ្ជាប់ទំនាក់ទំនងជាមួយរឿងដែលបំផ្លាញខ្លួនឯង

មនុស្សជាច្រើនមានការទាក់ទង ឬចំណងមិត្តភាពដែលខ្ជះខ្ជាយនិងស្មុគស្មាញព្រោះតែខ្លាច ការដែលនៅម្នាក់ឯង។ ពេលដែលយើងចង់ធ្វើអ្វីមួយ តែដៃគូម្ខាងទៀតមិនយល់ស្រប ឬមិន ព្រមធ្វើតាមយើង អ្នកនឹងមានចិត្តរារែក ឬដកថយចេញពីបំណងដែលអ្នកចង់ធ្វើ។

២.ចំណាយពេលវេលាតិចជាមួយមនុស្សជាទីស្រលាញ់

ក្នុងវត្តជីវិតរបស់មនុស្សម្នាក់ៗទាំងការសិក្សា ការងារ និងគ្រួសារផ្ទាល់ខ្លួន យើងអាចនឹងធ្លាប់ គិតថាជីវិតរបស់យើងពិតជាមមាញឹកខ្លាំងមែនទែន រហូតដល់ភ្លេច ឬគ្មានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ ជាពិសេសគឺគ្រួសារនិងឪពុកម្តាយជាដើម។

៣.ខ្ជះខ្ជាយពេលវេលាជាច្រើនជាមួយរឿងគ្មានប្រយោជន៍

មនុស្សយើងប្រាកដជាមានរឿងជាច្រើនដែលយើងបានធ្វើនៅក្នុងជីវិត។ តែយើងប្រាកដជាមិនបានដឹងនោះទេរឿងខ្លះក្លាយជារឿងដែលមិនមានប្រយោជន៍អ្វីសោះ ក្នុងជីវិតរបស់យើង ដូចជាការមើលទូរទស្សន៍ ការលេងហ្គេម (ឬហ្គេមកំព្យូរទ័រ) ច្រើនហួសហេតុពេក។ ការពិតយើងគួរតែយកពេលវេលាដែលយើងមានទៅធ្វើរឿងដែលមានប្រយោជន៍ សម្រាប់ជីវិតនៅថ្ងៃអនាគត។

Sad Woman Hug Her Knee And Cry. Sad Woman Sitting Alone In A Empty Room.

៤.របៀបរបបរស់នៅមិនត្រឹមត្រូវ

មនុស្សយើងតែងតែបំផ្លាញជីវិតនិងសុខភាពរបស់ខ្លួនឯងដោយការរស់នៅមិនត្រឹមត្រូវ និងបរិភោគអាហារដែលមិនល្អចំពោះសុខភាព។ទោះជាពេលបច្ចុប្បន្នមិនមានបញ្ហាណាចោទឡើងក៏ដោយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទៀតវានឹងបំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន។

៥.មិនចំណាយពេលដើរកម្សាន្ត


មានមនុស្សមិនច្រើនទេដែលបានចំណាយពេលវេលាសម្រាកលំហែកាយសម្រាប់ខ្លួនឯង។ ដោយហេតុផលចម្បងនោះគឺការគិតគូរហ្មត់ចត់ហួសហេតុពេកមុននឹងមានដំណើរកម្សាន្ត។ ហើយហេតុផលដែលធ្វើឱ្យអ្នកពិបាកសម្រេចចិត្តនោះវាអាចជាបញ្ហាខ្លាចក្នុងការចំណាយ ច្រើន ខ្លាចការដើរលេងនោះមិនធ្វើឱ្យមានអារម្មណ៍ស្រួលចិត្ត ឬក៏ការបារម្ភ ភ័យខ្លាចចំពោះបញ្ហា ផ្សេងៗពេលដែលមានដំណើរកម្សាន្តនានានៅទីជិតឆ្ងាយ។ ពេលដែលអ្នកមានវ័យកាន់តែ ជ្រេទៅអ្នកនឹងគិតគូរនិងចាប់ផ្តើមស្តាយក្រោយដែលគ្មានពេលវេលា ឬមានលុយកាក់គ្រប់គ្រាន់នឹងធ្វើដំណើរកម្សាន្ត។

៦.ធ្វើការហួសហេតុខ្លាំងពេក

ពេលដែលមនុស្សដល់វ័យដែលត្រូវធ្វើការ យើងប្រាកដជាមានការគិតលើការងារខ្លាំង ហើយយល់ថាវាសំខាន់ជាងការងារផ្សេងៗទៀតរហូតដល់គ្មានពេលវេលាសម្រាប់ខ្លួនឯង ក្រុមគ្រួសារមិត្តភក្តិនិងមនុស្សជាទីស្រលាញ់។ការងារសំខាន់តែពេលវេលាសម្រាកសម្រាប់ខ្លួនឯងក៏សំខាន់ណាស់ដែរ។

Sad

៧.មិនរកជំនាញថ្មី

មនុស្សជាច្រើនជឿថាការដែលមានសញ្ញាប័ត្រមួយឬជំនាញតែមួយមុខគត់គឺគ្រប់គ្រាន់។ ពិតមែនវាអាចនឹងល្អសម្រាប់អ្នក ប៉ុន្តែការដែលសិក្សាពីអ្វីមួយដែលថ្មី ហើយមានការ ការអភិវឌ្ឍឥតឈប់ឈរមិនត្រឹមតែនាំមកនូវឱកាសជាច្រើនសម្រាប់កើនចំណេះដឹង និងវិជ្ជាជីវៈប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តលើខ្លួនឯងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ចំពោះអ្នកដទៃ។

៨. ធ្វើការងារដែលខ្លួនមិនពេញចិត្ត

មនុស្សភាគច្រើនធ្វើការដែលខ្លួនមិនពេញចិត្ត ឬដឹងថាថាខ្លួនមិនចូលចិត្តតែនៅតែបន្តធ្វើវា ព្រោះតែមានកត្តាជាច្រើនផ្សេងទៀតដែលជំរុញ ដូចជា កត្តាបរិយាកាសជុំវិញ កត្តាមនុស្សដែលនៅជិតខ្លួន និងកត្តាធំៗជាច្រើនទៀត។ ហើយបើអ្នកនៅតែបន្តការងារដែលខ្លួនមិនពេញចិត្តទៀតនោះ វាអាចធ្វើឱ្យយើងមិនអាចតម្រង់គោលដៅ និងបញ្ចេញកម្លាំងកាយចិត្តឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការមួយនោះ។

៩.មានក្តីស្រមៃតែមិនធ្វើ

មនុស្សជាច្រើនអាចនឹងមានបំណងប្រាថ្នានិងក្តីស្រមៃច្រើននៅក្នុងជីវិតរស់នៅ។ តែនៅពេលដែលយើងបានត្រឹមតែប៉ងតែមិនព្រមបញ្ចេញសកម្មភាពប្រឹងប្រែងដើម្បីក្តីស្រមៃអស់ទាំងនោះ ឬតែងតែរង់ចាំឱកាសនោះយើងប្រាកដជាមិនអាចសម្រេចវាបាននោះទេ៕

Sad Alone Crying Girl Angry Black And White 9177