មិនមែនហ្វេនពិត ប្រាកដជាមិនដឹង Park Bom មានរូបរាងធាត់ត្រូវគេរិះគន់ការពិតមកពីជំងឺប្រចាំកាយមួយតែប៉ុណ្ណោះ

ថ្មីៗនេះតាមរយៈសារព័ត៌មាន ​និង ​Haters  ជាច្រើនបានធ្វើការរិះគន់ចំៗចំពោះអតីតក្រុមតារាចម្រៀង ​2NE1 គឺ ​Park  Bom  ជាខ្លាំងចំពោះការផ្លាស់ប្តូររូបរាងរបស់នាងដែលមានសភាពឡើងទម្ងន់ខ្លាំងខុសពីមុន។  ដោយមានសារព័ត៌មានខ្លះបែរជាចោទប្រកាន់ថាសមាជិក  2NE1  បានទុក ​Park  Bom  ចោលមិនអើពើ  ធ្វើឱ្យមានប្រតិកម្មជាខ្លាំងតាមរយៈហ្វេនៗអ្នកគាំទ្រពិតប្រាកដរបស់ ​2NE1  ។

101877337_914130969051585_5871019817443524608_o

ការពិតទៅសមាជិក ​2NE1  ទោះត្រូវរំសាយក្តី ​តែមិត្តភាពនៅតែមានភាពល្អជិតស្និទ្ធដដែល ​ហើយការចោទប្រកាន់លើសមាជិក ​2NE1  ដែលទុក ​Park Bom  ចោលមិនរវល់ធ្វើឱ្យ ​Park  Bom  ឡើងទម្ងន់ខ្លាំងអាក្រក់មើលព្រោះការកែសម្រស់ពិតជាខុសពីការពិតទាំងស្រុង។  ដោយការប្រែប្រួលរូបរាងរបស់ ​Park  Bom  ជារឿយៗមិនមែនដោយសារតែការសម្ផស្សឡើយ ​តែមកពីជំងឺផ្ទាល់ខ្លួនទៅវិញទេ ដោយបញ្ហានេះអ្នកគាំទ្រនាងសុទ្ធតែបានដឹង។

តាមរយៈគណនីហ្វេសបុកផេកជាផ្លូវការរបស់ហ្វេន ​2NE1  កម្ពុជា ឱ្យដឹងថា៖ « សូមចែករំលែកចំណេះដឹងបន្តិចក្រែងមិនទាន់មានអ្នកដឹង 🙂

ជម្ងឺ Lymph node ដែល PARK BOM មានប្រចាំកាយជាជម្ងឺប្រភេទម៉្យាង ដែលជម្រុញអោយអ្នកជម្ងឺកេីតកូនកណ្តុរផ្នែកបំពង់កនិងផ្នែកក្បាល ពេលខ្លះអាចនឹងចេញទឹករងៃនៅបំពង់ក ហេីមមុខហេីមខ្លួនបេីសិនសម្រាកមិនគ្រប់គ្រាន់ ហេីមមួយកំណាត់លេី ងាយនឹងទ្បេីងគីទ្បូ ងាយនឹងស្រក បេីសិនជាស្រែកខ្លាំង នឹងហេីមបំពង់ក ហេតុដូចនេះទេីបត្រូវអោយអ្នកជម្ងឺញាំនិងសម្រាកអោយបានដឹតដល់ មិនតែប៉ុណ្ណោះ PARK BOM ក៏មានជម្ងឺម៉្យាងទៀតហៅថា ADHD ដែលពាក់ព័ន្ធនឹងផ្លូវចិត្ត ដែលគាត់នៅបន្តញាំថ្នាំជារៀងរាល់ថ្ងៃ អាចនឹងពេញមួយជិវិត គាត់មានបញ្ហានេះចាប់តាំងពីកាលរៀននៅសហរដ្ឋអាមេរិកម៉្លេះ

វាមិនមែនជារឿងកំប្លែងលេងសេីច រឺរិះគន់សេីចចម្អក ចែករំលែកកក្អាក់កក្អាយលេីរឿងបែបនេះនោះទេ សប្បាយអរទៅណា បេីគ្មានពាក្យល្អ សរសេីរកុំនិយាយក៏គ្មាននរណាថាយេីង គ ដែរ យេីងធ្លាប់មានសមាជិកគ្រួសារណាម្នាក់ឈឺយេីងពិបាកចិត្ត ដល់ពេលគាត់ កុំអាងថាមិនជាប់សាច់ឈាម អាងតែជាតារារិះគន់ម៉ាចាស់ដៃ សមអត់?

ចឹងបាននៅត្រង់កាលៈទេសៈខ្លះ ចំណេះដឹងពិតជាសំខាន់ សម្រាប់មនុស្សទាំងពួងមុនហាមាត់រឺធ្វេីទង្វេីអ្វីមួយដោយគ្មានការពិចារណា»។


100060587_913894599075222_6352270653852221440_o

ហើយបន្ថែមពីការបកស្រាយជំងឺផ្ទាល់ខ្លួនរបស់ ​Bom  ថ្មីនេះបើយោងតាម ​2NE1  កម្ពុជា ដដែលបានឱ្យដឹងថា៖ « ក្តៅៗ] PARK BOM ធ្វេីបទសម្ភាសន៍ជាមួយសារពត៌មានតាមទូរស័ព្ទដោយផ្ទាល់ព្រឹកនេះ អំពីការវិលត្រលប់មកវិញ នៅខែកញ្ញា និងរូបរាងរបស់គាត់:

Park Bom: “ខ្ញុំមិនបានគិតច្រេីនទេពីដំបូង តែនៅពេលឃេីញថាមនុស្សម្នាគិតថាជាបញ្ហា ខ្ញុំអស់សំណេីច ស្អីគេហ្នឹង? ដំបូងខ្ញុំថានឹងចាប់ផ្តេីមហាត់ប្រាណនៅថ្ងៃសុក្រខាងមុខនេះ តែខ្ញុំសម្រេចចិត្តថាចាប់ផ្តេីមពីថ្ងៃស្អែកនេះតែម្តងទៅ ខ្ញុំគិតថាពេលគេប្រតិកម្មនឹងរូបរាងខ្ញុំជាកម្លាំងចិត្តអោយខ្ញុំហាត់ប្រាណមកវិញ ខ្ញុំតែងចង់តមអាហារណាស់ តែលេីកនេះខ្ញុំនឹងត្រៀមខ្លួនរួចរាល់ ហេីយខំជាងមុន, Album ថ្មីតាមពិតគឺរួចរាល់បាត់ទៅហេីយ Album នោះពិតជាអស្ចារ្យណាស់ ខ្ញុំគ្រោងនឹងមកវិញរដូវស្លឹកឈេីជ្រុះខែកញ្ញាជាមួយ Album ថ្មីនិងជាមួយរូបរាងថ្មីផងដែរ”

D-Nation បកស្រាយម្តងហេីយតែ Park Bom ផ្ទាល់មិនអស់ចិត្តបកស្រាយទៀត យ៉ាងណាថែសុខភាពសិនណា ស្រលាញ់ណាស់ Queen ❤️👑 »។

102825710_915379238926758_5529239740570460107_o

ហេតុនេះហើយសូមមហាជនឈប់យល់ច្រលំចំពោះព័ត៌មានវាយប្រហារទៅលើ ​Park Bom  និង ​2NE1   ទៀតទៅ ពួកនាងកំពុងតែរឹងមាំហើយ។  ហើយរាល់បញ្ហាទាំងនេះមានតែអ្នកគាំទ្រ ​Backjack  2NE1  ពិតប្រាកដទេទើបយល់ច្បាស់  ថាមិនដូចពាក្យចចាមអារាមនោះទេ៕

ប្រភព៖ 2NE1 កម្ពុជា