និស្ស័យនាំឱ្យមនុស្ស២នាក់បានស្គាល់គ្នា និងស្រលាញ់គ្នា តែការស្គាល់គ្នានោះទៀតសោត អាចថាជាការណែនាំពីមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ឬជាមនុស្សស្គាល់គ្នារាប់អានគ្នាជាដើម។
តែដោយសម័យនេះជាសម័យជឿនលឿន មនុស្សភាគច្រើនមិនថាតែមិត្តភក្តិទេ សូម្បីតែស្នេហាក៏កើតបានដោយងាយ ដោយសារតែបណ្តាញសង្គមមួយនេះ រហូតអាចចាប់ដៃគ្នាសាងជាស្នេហា ថែមទាំងឈាមដល់ផ្លូវរោងការផងដែរ។ ដោយថ្មីៗនេះមានគូស្នេហ៍មួយគួទៀតហើយបានស្គាល់គ្នាស្រលាញ់គ្នាដល់ចាស់ទុំដឹងឮដោយសារតែការ Reply story គ្នាចុះឡើង។
បើយោងតាមរយៈគណនីហ្វេសបុកឈ្មោះ Nii Saing បានមានការរៀបរាប់ថា៖ «អរគុណ Facebook ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង reply story ដែលធ្វើអោយយើងបានលេងជាមួយគ្នាបានមកដល់ថ្ងៃនេះ មិនមែនលំលំទេមុនស្រលាញ់គ្នាសុទ្ធតែសួរខែឆ្នាំគ្នាមុនសិនទើបហ៊ានស្រលាញ់ ហ៊ាននាំអោយជួបប៉ាម៉ាក់ ព្រោះប៉ាម៉ាក់ខ្ញុំគាត់មានជំនឿលើរឿងខែឆ្នាំ តែចៃដន្យអីសួរគាត់ទៅឆ្នាំគាត់និងឆ្នាំខ្ញុំរាប់ដៃទៅមើលវារាងដូចល្អ។ ១៧៩ថ្ងៃប្តូរឈ្មោះពីសង្សារមកគូដណ្តឹង អគុណដែលតែងតែផ្តល់តម្លៃនិងកិត្តិយសអោយអូនរហូតមក អគុណដែលមិនធ្វើអោយអូនខកបំណង អគុណប៉ាម៉ាក់ទាំងសងខាងដែលបំពេញបំណងកូន»៕