ផ្ទុះការរិះគន់ពេញហ្វេសប៊ុក ​បទចម្រៀងថ្មីចំណងជើងមិនសមរម្យ ​តែស្តាប់អត្ថន័យរឹតតែបាស់សក់​ (មានវីដេអូ)

ផ្ទុះការរិះគន់ជាខ្លាំងពេញបណ្តាញសង្គម ក្រោយបទចម្រៀងចង្វាក់ប្រពៃណីមួយបទ​មានចំណងជើងថា  « ​កណ្តៀងអូនស្រួយ »  បានធ្វើការបង្ហោះជាផ្លូវការលើបណ្តាញសង្គម ​Youtube ប្រមាណជាង១០ម៉ោង ។

5789

ដោយបទចម្រៀងនេះ ​ត្រូវបានមហាជន ​សម្តែងការមិនពេញចិត្តជាខ្លាំង ​ព្រោះចំណងជើងបទចម្រៀងហាក់មានន័យមិនសមរម្យ ​ធ្វើឱ្យប៉ះពាល់ដល់សិល្បៈវប្បធម៌ខ្មែរ។ ជាពិសេសសូម្បីតែទំនុកច្រៀង ​ដែលយើងនិយមហៅថា Lyrics  ក៏មានន័យស៊កសៀត  អត្ថន័យគ្រលាស់ជាភាសាអាស ​អា ​ភាស ​ច្រើនឃ្លាផងដែរ។

678900

យ៉ាងណាមិញ នៅក្នុងនោះផងដែឬ មហាជនក្នុងបណ្តាញសង្គមនាំគ្នា​ បង្ហោះ និងស៊ែរចែកចាយរូបភាព និងបទចម្រៀងជាច្រើន ​ថែមទាំងស្នើឱ្យក្រសួងវប្បធម៌ចាត់ការចំពោះបទចម្រៀងនេះទៀតផង ។


គួរឱ្យដឹងផងដែរថា បទចម្រៀង « ​កណ្តៀងអូនស្រួយ » មួយនេះ ផលិតដោយ  DomreiTV  និពន្ធទំនុកច្រៀង និងបទភ្លេង ​ដោយ ​ទេវបុត្រខ្មៅ និងច្រៀងដោយអ្នកចម្រៀង បរ៉ាមី ។

សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៖

6899

103074669_3075550842480560_942542882335165518_o