សួនផ្កាជើងភ្នំសំពៅ ​ទៅបាត់ដំបងកុំខកខានឱ្យសោះ ស្រស់ស្អាតខ្លាំងថតរូបឡើងឡូយកប់

ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។

នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។

53379706_2083060525106452_83585685692350464_o

103967498_3920072598065537_3844308827408805475_o

ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ដោយនៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុំរីករាយនៅពេលយប់ទៀតក៏បានដែរ។

គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន បឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ) ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Ratha Princess Little 


103324997_3920073744732089_1044120450774356450_o

102964090_3920075628065234_5186311270096737938_o

104175272_3920074988065298_1884913408728413857_o

104152504_3920073571398773_870050521925111634_o

104007696_3920076151398515_3342410133492076823_o

102378087_3920075234731940_4372968917551408962_o

104101545_3920073988065398_8579987502570196823_o