ដោយសារតែវីរុស Covid-19 បានធ្វើឱ្យប៉ះពាល់ដល់កន្លែងកម្សាន្ត និងតំប់ទេសចរណ៍ជាច្រើនទូទាំងពិភពលោកតែម្តង សូម្បីតែប្រទេសកម្ពុជាយើងកន្លែងដែលធ្លាប់តែអ៊ូអរ ទេសចរណ៍មកមិនចេះដាច់ក៏រៀងស្ងប់ស្ងាត់ដែរ។
តែយ៉ាងណាមិញ ភាពស្ងប់ស្ងាត់មួយនេះ ក៏បានធ្វើឱ្យប្រាសាទចំណាស់ដែលជាបេតិកភណ្ឌពិភពលោកយើងបានសម្រាកបានមួយគ្រាដែរ ហើយក៏ជាឱកាសនៅក្នុងការរៀបចំបោសសម្អាតទីកន្លែងទេសចរណ៍នេះឱ្យបានកាន់តែរៀបរយ ស្រស់ស្អាត និងមានអនាម័យជាងមុនផងដែរ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្តជាថ្មីពេលជំងឺស្ងប់ស្ងាត់ក្នងពេលឆាប់ៗនេះ។
ហេតុនេះហើយនៅពេលនេះដែរក្រុមការងារអាជ្ញាធរជាតិអប្សរា បាននាំគ្នាបញ្ចេញសកម្មភាពបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរនេះយ៉ាងយកចិត្តទុកដាក់បំផុត ដែលជាសកម្មភាពរៀបចំកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តនេះឱ្យមើលទៅស្រស់ស្អាត មានអនាម័យតែម្តង។
ខាងក្រោមនេះជា សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា បោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរ ៖