រណ្តៅខួងមួយត្រូវបានគេដឹងថា បានបង្កភាពភ័យខ្លាចដល់ប្រជាជនពិភពលោក ព្រោះតែខណៈពេលខួងដល់បាតកាន់តែជ្រៅ ស្រាប់តែឮសូរសម្លេងស្រែកបំពងគួរឱ្យព្រឺព្រួចចេញពីរណ្តៅនោះ។ ដោយរណ្តៅនេះ ត្រូវបានគេដឹងថាឈ្មោះថា Kola ដែលបានទម្លុះដល់ស្រទាប់ផែនដី ក្នុងជម្រៅ ១២.២៦២ ម៉ែត្រ តែសូវៀតពេលនោះបានបិទចោលយ៉ាងប្រញាប់ប្រញាល់ ។
រណ្តៅនេះត្រូវបានកើតឡើងនៅអំឡុងសង្គ្រាមត្រជាក់ មហាអំណាចអាមេរិក និងសូវៀត ដោយតែងប្រជែងគ្នាលើគ្រប់វិស័យ មិនថាវិទ្យាសាស្ត្រ ឬ យោធានោះទេ។ ហើយនៅ «វិញ្ញាសារ» ខួងជម្រៅផែនដី គ្រាមួយដែលអាមេរិកខួងបាន ៤៥០០ ម៉ែត្រ នៅឆ្នាំ១៩៧០ សូវៀតក៏ចាប់ផ្តើមប្រជែងភ្លាម ដោយមុនពេលខួង រុស្ស៊ីបង្កើតបន្ទប់ពិសោធន៍ដល់ទៅ១៦ ហើយរដ្ឋមន្ត្រីភូកុព្តសាស្ត្រជាបញ្ជាការផ្ទាល់។
កាន់តែភ្ញាក់ផ្អើល ក្រោយឆ្លងកាត់ការលំបាកនៅជម្រៅ ៧០០០ ម៉ែត្រ ៩៥០០ ម៉ែត្រ ក្បាលខួង Kola បានប្រទះឃើញនៅស្រទាប់នោះ គឺសុទ្ធសឹងតែមាស និងពេជ្រ រ៉ែ ១តោន មានមាសដល់ទៅ ៨០g ហើយវាឡើងជាលំដាប់រហូតដល់ដល់ 150g/តោនរ៉ែ តែស្រាប់តែនៅក្នុងឆ្នាំ១៩៨៣ សូវៀតស្រាប់តែប្រកាសឈប់ខួងរណ្តៅនេះទៀតភ្លាមៗតែម្តង។
ក្រោយមក ទើបអ្នកវិទ្យាសាស្ត្រទម្លាយប្រាប់ថា ពួកគេបានឮស្នូរដ៏ចម្លែកៗ ជាសម្លេងមនុស្ស «ច្រើននាក់» នៅក្នុងនោះ ដែលវាពិតជាស្នូរសម្រែកដ៏គួរឲ្យខ្លាច ព្រឺព្រួច ដែលក្រោយមកស្នូរសម្លេងថតទុកត្រូវបានបែកធ្លាយលើបណ្តាញ ដែលគេហៅថា «សម្រែកឋាននរករុស្ស៊ី ៤០ នាទី»។ ក្រោយមកទៀតនោះតាមបណ្ឌិត Demir Assago ប្រាប់ថា ក្បាលខួង Kola ត្រូវបាក់ខ្ទេច ហើយមានសត្វចម្លែកដ៏ធំហើរចេញពីទីនោះ ។
តើពិតទេ ព្រោះជាការខួងជាក់ស្តែង មែន បើនិយាយពីនរកដោយការស្រមើស្រមៃ ក្រែងថាមិនពិត តែនេះខួងផ្ទាល់ ឬក៏គេប្រឌិតថែម រឿងនរកនោះ?
យ៉ាងណាមិញបើតាមរយៈប្រភពព័ត៌មានជាផ្លូវការបានឱ្យដឹងថា ការពិតគ្មានសំឡេងបិសាច ឬសត្វចម្លែកអ្វីនោះទេ ការសម្រេចចចិត្តឈប់ខួង ដោយសារតែកំដៅឡើងដល់ 180 C នៅក្នុងរណ្តៅនោះ ពោល បើសម្រាយឱ្យងាយយលទៅ ការបញ្ឈប់ការខួងនេះ ដោយសារតែការខ្លាចធ្លាយ មហន្តរាយ ដល់ផ្នែកខាងលើផែនដី ព្រោះ ស្រទាប់ខាងក្នុងផែនទី វា ជាម៉ាក់ម៉ា ដ៏ពុះកញ្ជ្រោល បើវាធ្លាយ វានឹងមានផ្លូវបាញ់មកខាងក្រៅហើយ មិនមានលទ្ធផលល្អទេ ហើយការដែលគេប្រឌិតរឿង នោះ វាគ្រាន់តែ ចង់បន្ថែមភាពងងឹតដល់មនុស្សឱ្យមានការខ្លាចរអារមិនហ៊ានបំពានដល់មាតាធម្មជាតិ និងផែនដីតែប៉ុណ្ណោះ៕
សម្គាល់៖ ប្រសិនជាអ្នកចង់ស្តាប់សំឡេងដែលគេនិយាយថាជាសំលេងស្រែករន្ធត់នៃសត្វសម្លែក ឬសម្លេងនរក សូមចូលទៅកាន់ Youtube វាយពាក្យ Sound Kola Superdeep Borehole ដោយយើងខ្ញុំសូមមិនធ្វើការភ្ជាប់ជាតំណលីងឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រិយមិត្តអ្នកអាន ដោយសម្លែងនេះមានអ្នកខ្លះក៏ផ្តល់យោបល់ថាជាសំឡេងសម្ពាធនៅក្រោមដីដែលខួងជ្រៅប៉ុណ្ណោះ៕