ក្តីស្រលាញ់ពិតប្រាកដមិនប្រកាន់មានក្រនោះទេ ហើយការដែលផ្តល់ក្តីស្រលាញ់ និងការបំពេញចិត្តឱ្យមនុស្សដែលខ្លួនស្រលាញ់ចង់បាន ក៏មិនប្រាកដថាទាល់តែមានលុយទើបអាចធ្វើបាននោះឡើយ។ ជាក់ស្តែងឱ្យតែមានចិត្ត មានក្តីស្រលាញ់ពិត បង្ហាញក្តីស្រលាញ់តាមរយៈទង្វើនោះក៏អាចធ្វើឱ្យស្នេហារបស់អ្នកមានសុភមង្គលផងដែរ។
ជាក់ស្តែងគូស្នេហ៍ Rider មួយគូ បើទោះជាខាងប្រុសមានត្រឹមតែម៉ូតូមួយគ្រឿង តែមើលទៅស្នេហានេះពិតជាមានក្តីសុខណាស់ ទៅណាមកណា ចង់ទៅដើរលេងទីណាក៏បាន ទោះមានត្រឹមតែម៉ូតូមួយគ្រឿងឱ្យតែខាងស្រីចង់ទៅណា ប្រាកដជាជូនបានតាមចិត្តប្រាថ្នា។
តាមរយៈគណនីហ្វេសប៊ុក Mā JuRy បានឱ្យដឹងថា៖ « អូនចង់ទៅណា បងនិងជូនអូនទៅគ្រប់ទីកន្លែងអូនប្រាថ្នាត្រឹមតែម៉ូតូក៏អាចជូនអូនទៅបានដែលbabe»។
ពិតជាគួរឱ្យរំភើបចំពោះគូស្នេហ៍មួយគូនេះមែន ដែលនេះស្តែងឱ្យឃើញថាសេចក្តីសុខខ្លះពិតជាមិនបាច់ចំណាយលុយច្រើននៅះឡើយ៕