ទោះបីជាប្រទេសកម្ពុជាជាប្រទេសកម្ពុជាជាប្រទេសកំពុងតែអភិវឌ្ឍន៍ និងមិនទាន់អាចបង្ហាញស្នាដៃធំធេងទៅកាន់ពិភពលោក តែធនធានកូនខ្មែរជំនាន់ក្រោយសុទ្ធសឹងតែមានសមត្ថភាពប្រៀបដីដូចជាទំពាំអស្នងប្ញស្សី ដោយពួកគេម្នាក់ៗសុទ្ធតែមានចំណេះដឹងខ្ពស់ថែមទាំងអាចមានសមត្ថភាពសិក្សានៅបរទេសហើយនាំស្នាដៃជូនជាតិជាទីមោទកបំផុត។
ជាក់ស្តែងថ្មិៗនេះផងដែរ កូនខ្មែរមួយក្រុមដែលបានសិក្សាជំនាញបើកយន្តហោះនៅបរទេស ស្រាប់តែពេលនេះពួកគេបានទទួលភាពជោគជ័យយ៉ាងខ្លាំង ដោយអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនូវការសម្រេចលទ្ធផលរបស់កូនខ្មែរជាថ្មីម្តងទៀត។
ក្នុងនាមជាប្រជាជនកម្ពុជាពិតជាមានមោទកភាព និងកិត្តិយសណាស់នូវការសម្រេចបើកយន្តហោះមួយនេះ ពិសេសពួកគេក៏ បានលេីកទង់ជាតិកម្ពុជា បង្ហាញទៅបរទេសពីភាពជោគជ័យផងដែរ៕
ប្រភព៖ កងកម្លាំងប្រដាប់អាវុធកម្ពុជា