ស្រួលហើយពេលនេះ! ​បើមានបញ្ហា ​ឬជួបរឿងអយុត្តិធម៌អី សូមផ្ញើសារទៅហ្វេសប៊ុកផេក សម្ដេចក្រឡាហោម ស ខេង សម្ដេចនឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ថ្មីៗនេះជារឿងមួយដ៏គួរឱ្យត្រេកអរបំផុត ដោយក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ តាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុង Facebook Page របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

66446446_2382277132050961_8722153639788937216_o

S 586

សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងផងដែរថា ការសម្រេចបង្កើតក្រុមការងារនេះ គឺដើម្បីបំពេញភារកិច្ច ដកស្រង់មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ដើម្បីគោរពជូនសម្ដេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដឹកនាំ៕


សូមអានសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃខាងក្រោមនេះ៖

105001418_3000999889955968_6663017076029594678_o

104494097_135873748127660_4207816151998019361_o

103739503_135873888127646_6073507784231986020_o