ដូចដែលគ្រប់គ្នាស្គាល់ហើយថា អ្នកនាង ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រដ៏ធំ និងជាអ្នកចែកចាយផលិតផលសម្រស់អនឡាញល្បីឈ្មោះ តែអ្វីដែលធ្វើឱ្យគ្រប់គ្នាស្គាល់អ្នកនាងកាន់តែច្បាស់នោះ គឺសកម្មភាពសប្បុរសធម៌របស់អ្នកនាងទៅកាន់ជនក្រីក្រ និងចាសជរា រួមទាំងអត្តចរិតមិនប្រកាន់ខ្លួនរបស់អ្នកនាងតែម្តង។
ក្រៅពីភាពជោគជ័យក្នុងមុខជំនួញ និងសកម្មភាពល្អក្នុងសង្គម អ្នកនាង ទ្រី ដាណា ក៏មានជីវភាពរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីតាមបែបអភិជន ធ្វើឱ្យមហាជនមានការកោតសរសើរសំណាងអ្នកនាងជាខ្លាំង ហើយកាលពីព្រឹកម្សិលមិញនេះមានការចាប់អារម្មណ៍មួយ ក្រោយពីគេបានឃើញអ្នកនាង ទ្រី ដាណា បានអូសរថយន្តដ៏ប្រណិតមួយក្នុងលោក ម៉ាកRolls-Royce Cullinan ប្រភេទ SUV ស៊េរីឆ្នាំ ២០២០ ចូលហាងយ៉ាងគគ្រឹកគ្រេង ដែលរថយន្តនេះត្រូវគេដឹងថាមានតម្លៃថ្លៃកប់ក្ដោងទៀតផង ថែមទាំងបំពាក់ស្លាកលេខត្រឹមតួអក្សរ N.N.P ប៉ុណ្ណោះ។
រថយន្តដ៏ប្រណិតនេះក្លាយជាកម្មសិទ្ធ អ្នកនាង ទ្រី ដាណា នេះត្រូវគេស្គាល់ថាគឺជារថយន្ត ដែលទើបប្រកាសបើកលក់ជាផ្លូវការនៅក្នុងប្រទេសថៃប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ តែអ្នកនាងក៏បានបញ្ជាទិញភ្លាមពីការ៉ាស់ឡានដ៏ល្បីមួយ ហើយចំពោះតម្លៃរបស់ Rolls-Royce Cullinan នេះគឺប្រមាណជាជាង ៩០ម៉ឺនដុល្លារអាមេរិកឯណោះពិតជាញាក់សាច់ខ្លាំង។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖