រកឃើញវិជ្ជមានអ្នកផ្ទុក Covid-១៩ មួយករណីថ្មីទៀតនៅថ្ងៃនេះ ជាជនជាតិខ្មែរធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកជំងឺ Covid-១៩ នៅកម្ពុជាសម្រាប់លទ្ធផលនៅថ្ងៃទី ១៩ មិថុនា ឆ្នាំ២០២០ ជាលទ្ធផល គឺឃើញមានវិជ្ជមាន ១ករណីថ្មីទៀត។

ករណីវិជ្ជមាននេះ គឺរកឃើញទៅលើបុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០២ ដែលបច្ចុប្បន្នបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។


សរុបចំនួនអ្នកឆ្លងជំងឺ Covid-១៩ទាំងអស់នៅកម្ពុជាគឺមាន ១២៩នាក់ (ស្ត្រី នាក់៣៩ និងបុរស ៩០នាក់) និងចំនួនអ្នកដែលបានព្យាបាលជាសះស្បើយសរុបទាំងអស់គឺ ១២៦នាក់៕

103477700_3097066853665733_5755769299152028660_n

103826579_3097066866999065_3013468755880129539_n