ជោគជ័យថ្មីនៃកម្ពុជា! ​កង់អគ្គិសនីដំបូងគេ សាកថ្មប្រើបានយូរ ​តម្លៃសមរម្យ ផលិតនៅស្រុកខ្មែរ ថែមទាំងត្រៀមចេញទៅក្រៅប្រទេសទៀត

ថ្មីៗនេះកង់អគ្គីសនីដំបូងគេ ​ដែលផលិតក្នុងកម្ពុជាយើង មានឈ្មោះថា Voltra Motor  គឺជាជោគជ័យមួយសម្រាប់ប្រទេសខ្មែរយើងដែលសម្រេចបាន ​ដោយកង់អគ្គិសនីនេះមានសម្លេងស្ងាត់ល្អ មិន​បំពុល​បរិស្ថាន​ ចំណាយតិចបំផុតក្នុងការធ្វើដំណើរ និងតម្លៃទាបត្រឹមក្រោម 1000$ តែប៉ុណ្ណោះ។

កង់អគ្គិសនី នេះត្រូវបានផលិតឡើងតាមរយៈគំនិតច្នៃប្រឌិតដោយវិស្វករជនជាតិបារាំងម្នាក់ឈ្មោះលោក Vaudin ដែលផលិតនៅក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Green e-bike តាំងពីឆ្នាំ ​២០១៤ ​តែមានការវិវឌ្ឍន៍អាប់ដេតជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។

46837534_1757258311050442_1540374833706041344_o

កង់អគ្គិសនី e-bike នេះសាកថ្មម្ដង  ប្រើបានរយៈពេល ៤ ម៉ោង ហើយអាចជិះបានជាង ៥០ គីឡូម៉ែត្រ ដោយកង់នេះដែរនៅក្នុងខេត្តសៀមរាបក៏មានជួលឱ្យជនបរទេសជិះលេងទៀតផង  ដោយថ្លៃជួលកង់នេះមួយថ្ងៃគឺ តម្លៃ ១០ ដុល្លារប៉ុណ្ណោះ ទាំងភ្ញៀវបរទេស ឬ ភ្ញៀវជាតិ។

90149267_2576452169131048_8242354433606811648_n

ចំពោះ តម្លៃ e-bike វិញ មួយគ្រឿងមានតម្លៃជាង ៨៩៩ ដុល្លារ ជាមួយការធានារយៈពេលមួយឆ្នាំ ហើយការសាកថ្ម នៅពេលដែលជិះអស់ គឺដោះសាកបានធម្មតា ជាពិសេសកង់នេះត្រៀមនាំចេញទៅក្រៅស្រុកបន្ថែមទៀត ប្រសិនបើនៅខ្មែរមានការគាំទ្រខ្លាំងនោះ ដោយគម្រោងនាំចេញទៅកាន់បរទេស ដូចជាប្រទេសបារាំង និងបណ្ដាប្រទេសផ្សេងៗទៀត ដែលកំពុងសិក្សាលើការប្រើប្រាស់កង់មួយនេះ ថាតើមានភាពធុន និង អាចប្រើប្រាស់បានត្រឹមត្រូវកម្រិតណា ព្រោះវាជាកង់អគ្គិសនី ។


សម្រាប់ការសាកសួរព័ត៌មានទិញកង់អគ្គិសនីនេះ ​ឬចង់ជួលជិះកម្សាន្តនៅក្នុងខេត្តសៀមរាប ​សូមទំនាក់ទំនងទៅកាន់គណនីហ្វេសប៊ុកផេក Green e-bike ​ឬលេខទូរស៍ព្ទ 095 700 130 ៕

91810252_2613236048785993_308311315355533312_n

10257410_613641975412087_1881465083687110386_o

90460815_2580780892031509_7388748237785530368_n

90359211_2580780612031537_1655548114074861568_n