ដោយសារតែកំហឹង ខ្លាំងមួយពេលខ្លោចចឹង! ​មកពីផឹកខឹងប្រពន្ធអត់ដាំបាយ ​ដុតផ្ទះចោលខ្ទេច

រឿងដ៏គួរឱ្យហួសចិត្តមួយគ្មានវាចារនឹងថ្លែង បានកើតនៅក្នុង ខេត្តពោធិ៍សាត់  ដោយបុរសជាប្ដីម្នាក់មកពីផឹកវិញ ខឹងប្រពន្ធមិនដាំបាយ ក៍ដុតផ្ទះចាំចម្ការ ឆេះខ្ទេច នៅសល់តែគំនរផេះ ​អត់អីជ្រកទាំងអស់គ្នា  ដែលរឿងហេតនេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រង់ចំណុចបឹងប៉ុស ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោក ស្រុកតាលោកសែនជ័យ  ខេត្តពោធិ៍សាត់។

Photo_2020 06 20_11 39 34

រឿងហេតុដំបូងនោះ មុនពេលកើតហេតុ បុរសជាប្ដីមកពីផឹក ត្រលប់មកផ្ទះវិញ មិនឃើញប្រពន្ធដាំបាយឱ្យខ្លួនទទួលទាន ​ក៏មានកំហឹងយ៉ាងខ្លាំង ​ក៏ស្ទុះដុតផ្ទះចាំចម្ការទំហ៊ំ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ រនាបក្រាលក្ដារ និងឬស្សីឲ្យឆេះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនផងដែរ ។ ដោយបុរសជាប្ដីដែលបានដុតបំផ្លាញផ្ទះខ្លួន​ឯង ដោយសារតែកំហឹងមួយឆាវនេះ មានឈ្មោះថា ប៉ែន អ៊ន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះកាក់ តូច អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។


ដោយសារតែទ្រាំនឹងទង្វើប្តីមិនបាន ​ស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ​រហូតសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្ដីនាំយកមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីធ្វើការអប់រំតែម្តងទៅ៕

Capture 12 640x376