មើលឱ្យហើយទៅអ្នកពូកែ ​Lives វីដេអូមិនពិតបំពុលសង្គមដើម្បីបាន ​Likes និង ​Shares ច្រើន! ប្រយ័ត្នបាយក្រហមក្នុង គុក

កន្លងមក  មានផេកហ្វេសប៊ុកជាច្រើនបានធ្វើការផុសវីដេអូ ​Lives ផ្ទាល់ Steaming  (Save វីដេអូយកមក ​Lives)  ជាព័ត៌មានមិនពិត ​តាំងពីព័ត៌មានស្តីពី ​Covid-19  ការធ្វើបាតុកម្ម និងវីដេអូគ្រោះធម្មជាតិធ្វើឱ្យមហាជនជាច្រើនយល់ច្រលំថាជារឿងពិតកំពុងតែកើតឡើង  ដើម្បីទាញប្រយោជន៍អ្នកចូលមើល Views  Like  Share  ឱ្យបានច្រើន។

យ៉ាងណាមិញពេលថ្មីៗនេះផងដែរ ​មានផេក និងសារព័ត៌មានមួយចំនួនស្រាប់តែបានយកវីដេអូចាស់ពីការឆាបឆេះផ្ទះប្រជាពលរដ្ឋតាំងពីឆ្នាំ ​២០១៩ ​មក ​Lives  ឡើងវិញធ្វើឱ្យមានការភាន់ច្រលំជាខ្លាំង ​រហូត  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានចេញប្រតិកម្មថានេះជាអំពើបំពុលសង្គម នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។

105388602_2897249117068738_3142071891141448677_n

តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ « សេចក្តីប្រកាសបដិសេធរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចង់ល្បី ចង់បានការចាប់អារម្មណ៍ និងចង់បាន Like និង Share ច្រេីន បានស៊ែរ ឡាយព័ត៌មានចាស់ទាក់ទងទៅនឹងករណីអគ្គិភ័យដែលបានកេីតឡេីងតាំងពីខែសីហា ឆ្នាំ២០១៩ ដែលធ្វេីឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញមានការយល់ច្រឡំ សមត្ថកិច្ចនៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ និងចាត់វិធានការណ៍តាមច្បាប់ចំពោះសារព័ត៌មាន ឬផេក ទាំងឡាយណា ដែលតែងតែផុស ស៊ែរ ព័ត៌មានមិនពិត ដែលមានបំណងបំពុលបរិយាកាសសង្គម »


S 5868

104832951_2897249153735401_3471591872087185126_n

104433146_2897249097068740_7778822252745615781_n