អរគុណការមើលងាយ! រូបភាពពីមុន និងបច្ចុប្បន្នរបស់កញ្ញា ​ឈិន ​រតនៈ ប្រែប្រួលជាស្អាតខ្លាំងព្រោះសម្តីមើលងាយពីអ្នកដទៃ

មួយរយៈនេះ កញ្ញា ឈិន រតនៈ  ហាក់មានជោគជ័យខ្លាំង និងក្នុងវិថីសិល្បៈជាតារាចម្រៀង ​ដែលមានការងារមមាញឹកជាខ្លាំងនៅការចេញបទចម្រៀង ការច្រៀងតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍ និងច្រៀងខនសឺតតាមបណ្តាខេត្តនានា ​សុទ្ធតែទទួលបានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រ។

1b0b6c8da7c3ef16dea8f3fac5ccdb81c4f02edc

2eab0d83623d83fe36a47f3eb520e804b6358d4f

យ៉ាងណាមិញ ​ទោះបីជារវល់ក្នុងការងារសិល្បក្តី ​កញ្ញា ​ឈិន ​រតនៈ ​បែរជាឃើញថាមានសម្រស់កាន់តែស្អាតឡើងៗ ​តាមរយៈការតុបតែងខ្លួន មុខមាត់ និងការចេះរៀបចំខ្លួន បែបសម័យថ្មីមើលទៅកាន់តែស្រស់ស្អាតទាក់ទាញខ្លាំង ​ស័ក្តសមជាតារាល្បីដែលមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។

8a41c3d3a1921121f6b88b85a285e710158fcc16


09b5bef58d76770cc172bc9b2938404d22237d46

កាន់តែភ្ញាក់ផ្អើល ​ស្រាប់តែពេលនេះ ​កញ្ញា ​ឈិន ​រតនៈ បានបង្ហោះរូបកាលពីមុនរបស់ខ្លួន និងរូបបច្ចុប្បន្ន ​ដោយបានសរសេររៀបរាប់ថា៖ អរគុណសម្រាប់ការមើលងាយ ​ដែលឃ្លានេះអាចបញ្ជាក់បានថា​ កាលពីមុនកញ្ញាត្រឹមតែជាក្មេងស្រីម្នាក់មិនចេះរៀបចំខ្លួន មិនទាក់ទាញដែលបែបនេះប្រាកដជាទទួលបានការពេបជ្រាយខ្លាំងពីមនុស្សជុំវិញចំពោះសម្រស់កញ្ញា តែពេលនេះកញ្ញាប្រែប្រួលហើយ ពោលជាតារាល្បីទាំងសមត្ថភាពច្រៀង​ និងរូបសម្រស់តែម្តង។

សូមទស្សនារូបភាពខាងក្រោម ​៖  

A9b2557d9a65bd86f1479b24e092211bcc46ccd7

5d735e27873cabac7f2e08e7a76de3d9ba515d27