ក្រោយដំណើរការ ​១៤ឆ្នាំ ​ទីបំផុត ​qb បានរលំ និងសម្រេចលុបអាជ្ញាបណ្ណប្រតិបត្តិការសេវាទូរសព្ទចល័តនៅកម្ពុជា

ក្នុងអំឡុងឆ្នាំ  ២០០៦ ​ប្រព័ន្ធទូរស៍ព្ទចល័ត  cube  ឬ  qb  ត្រូវបានគេដឹងថាជាអ្នកនាំឱ្យសេវាកម្ម ​3G  នៅកម្ពុជាមានការពេញនិយម ​ហើយប្រព័ន្ធទូរស័ព្ទនេះក៏ទទួលបានការគាំទ្រខ្លាំងនៅក្នុងការផ្សព្វផ្សាយពិសេវាកម្ម និយាយៗរបស់ខ្លួន  ដោយប្រមូលអ្នកប្រើប្រាស់សុទ្ធតែជាយុវវ័យ។

5d0fd646 Fd98 487c 87e0 492c23e5835d

តែហាក់រសាត់តាមពេលវេលា  qb  បានបាត់មុខបន្តិចៗម្តង ព្រោះហាក់គ្មានអ្វីប្លែកដែលអាចទាញចិត្តអ្នកគាំទ្របាន ​ហើយមកទល់ពេលនេះ ក្រោយដំណើរការបានរយៈពេល១៤ឆ្នាំ  គិតចាប់ពីឆ្នាំ ​២០០៦ មក ​ពេលនេះ ក្រុមហ៊ុន CADCOMMS ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរស័ព្ទ qb ត្រូវបានដកអាជ្ញាបណ្ណប្រតិបត្តិការសេវាទូរស័ព្ទចល័តនៅកម្ពុជាហើយ។

ដោយ និយតករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេចលុបអាជ្ញាបណ្ណប្រតិបត្តិការ ផ្តល់សេវាទូរសព្ទចល័ត 3G, ដកហូតហ្វ្រេកង់ស៍វិទ្យុ និងការដកហូតលេខទូរគមនាគមន៍ ដែលផ្តល់ជូនក្រុមហ៊ុន CADCOMMS (qb) សម្រាប់ប្រតិបត្តិការ សេវាទូរសព្ទចល័តនៅកម្ពុជា។


យោងតាមសេចក្តីសម្រេច របស់និយតករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន CADCOMMS ត្រូវទទួលខុសត្រូវទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ និងការលើកទឹកចិត្តផ្សេងទៀត និងត្រូវ មានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងភាគីទីបី ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថា ហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ៕

Photo_2020 06 24_11 05 32

Photo_2020 06 24_11 05 40