ក្រុម ​Off Road បើកឡានឡើងខ្នងផ្សារ បកស្រាយរឿងលម្អិតពីការឡើងភ្នំ ឡានមូលមកវិញឡានជ្រុង ​ទើបដឹងថាលះបង់ខ្លាំង!

កាលពីថ្មីៗនេះក្រុម ​Off Road មួយក្រុមបានពុះពារបលករថយន្តឡើងខ្នងផ្សារយ៉ាងជោគជ័យ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក Pol Rider រៀបរាប់ថា ៖ « អស្ចារ្យក្រុមមហាគ្រួសារឡាន Offroad កម្ពុជាយើងបំបែកកំណត់ត្រាថ្មីប្រើពេល៧ថ្ងៃ ដើម្បីបើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារដោយជោគជ័យ ដែលជាតំបន់ទេសចរណ៍កំពុងតែពេញនិយម។ បងប្អូនធ្លាប់ដឹងមកហើយតំបន់នេះបើជិះឡានពីភ្នំពេញ រួចបន្តជិះគោយន្ត ចុងក្រោយបន្តដើរដោយថ្មើរជើងសរុបចូល១០ម៉ោងបានទៅដល់។ សូមសរសើរដល់បងប្អូនក្រុមមហាគ្រួសារ Offroad កម្ពុជាយើងតែងតែបំបែកកំណត់ត្រាថ្មីក្នុងការបើកឡានទៅកាន់តំបន់ទេសចរណ៍ថ្មីៗដែលមិនងាយមានអ្នកទៅដល់​»។

104695618_3080126498745832_3978977269231497741_o

S0458866

យ៉ាងណាមិញក្រោយការបង្ហោះសាររបស់ក្រុមអ្នកបររថយន្តឡើងភ្នំមួយនេះ ​រួចមមកមានមនុស្សមួយចំនួនបានបញ្ចេញមតិរិះគន់ថា ​ការបើកឡានឡើងភ្នំ ​ធ្វើឱ្យខូចស្ថានភាពផ្លូវ និងបាត់បង់សម្រស់ស្មៅធម្មជាតិជាមួយកង់ឡាន  តែយ៉ាងណាក្តីពេលនេះក្រុម Off Road ក៏បានចេញមុខបកស្រាយហើយ។

តាមរយៈគណនីហ្វេសប៊ុក Ja Dina បានឱ្យដឹងថា៖  « #រឿងងាប់ស្មៅតំបន់ខ្នងផ្សារខ្នងក្រពើ​ រូបមួយនៃសកម្មភាព​របស់ក្រុមឡាន Off Road ក្នុងដំណើរទៅអារ៉ែង ខ្នងផ្សារ ខ្នងក្រពើ ទៅឡានមូលមកវិញឡានជ្រុង ជិះសរសៀមាត់ជ្រុះ ឡានខូចកណ្តាលផ្លូវក្នុងព្រៃ បើពួកគាត់មិនមានជំនាញច្បាស់លាស់មិនអាចឡើងដល់ទីនោះទេ គាត់ធ្វើដើម្បីសប្បាយ? #ទៅឡានមូលមកវិញឡានជ្រុង #ជិះសសៀរមាត់ជ្រោះ #ឡានខូចកណ្តាលផ្លូវ នេះជាកីឡា និងជាការងារដែលចូលរួមបង្ហាញពីភាពស្រស់ស្អាត និងសក្តានុពលនៃតំបន់ទេសចរណ៍ ចូលរួមការងារសង្គម ដែលមនុស្សភាគច្រើនមិនបានដឹង និងមិនបានទៅដល់។ ចង់ទៅនោះពួកគាត់ចំណាយថវិកាច្រើនណាស់ #រៀបចំឡានតម្លៃមិនថោកជាងឡានសេរីថ្មី នឹងមិនគិតតម្លៃចាយវាយក្នុងពេលធ្វើដំណើរផង #អ្នករិះគន់ងាប់ស្មៅ #រំខានសត្វព្រៃ #មិនចង់ឃើញសម្លេងនិងរូបភាពបែបនេះនៅតំបន់ទាំងនោះ ហឹមសូមរៀនគិតអ្វីផលចំណេញធំជាងនេះផង #មិនមានមនុស្សនិងផ្លូវមិនទៅដល់អ្វីក៏គ្មានការអភិវឌ្ឍនោះទេ ខ្ញុំទៅផ្ទាល់ក្នុងដំណើរនេះផ្លូវជាង៩០ភាគរយជាផ្លូវចាស់ដែលមានស្រាប់ មុនគេទៅគេបានស្នើសុំ និងមានលិខិតអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ »៕


S 9569

105499986_3080126415412507_2149875029279165904_o

104637783_2947310378700017_4810049959002213986_o

អានអត្ថបទបន្ថែមទីនេះ៖ ក្រុមអស្ចារ្យ! បំបែកកំណត់ត្រាថ្មីប្រើពេល៧ថ្ងៃ បើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារដោយជោគជ័យ