ត្រៀមៗ ដល់រដូវ ផ្កាចាហួយ នៅ ភ្នំអំពិល រីកទៀតហើយ តោះផ្សងព្រេងឡើងភ្នំបោះតង់ ជាមួយទេសភាពដូចឋានសួគ៌នេះម្តង

សៀមរាប៖ ផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ​ស៊ីជម្ពូរស្រស់ស្អាត ​ដុះនៅក្នុងព្រៃ​ ដែលមនុស្សភាគច្រើនប្រហែលជាស្គាល់ច្រើនព្រោះផ្កាមួយនេះត្រូវបានគេក្រងជាកម្រងផ្កាលក់នៅតាមផ្លូវទៅលេងទឹកជ្រោះគីរីរម្យ។ តែសម្រាប់អ្នកចង់ទស្សនាវាលផ្កាចាហួយស្រស់ស្អាតមួយវាលធំ ​ដូចឋានសួគ៌ ​« ក្នុងស្រុក ​» ​សូមណែនាំទៅកន្លែងមួយនោះគឺ «ភ្នំអំពិល » ខេត្តសៀមរាប។

104825114_1362205190835323_4112924336814150367_n

104629646_1362205137501995_1125146942477895944_n

«ភ្នំអំពិល » ត្រូវបានគេដឹងថា ចាប់ពីខែ៧ទៅ ផ្កាចាហួយនឹងចាប់ផ្ដើមរីកឡើងពាសពេញដី ​ប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់​ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយប្លែកតែម្តង នៅក្នុងនោះផ្កាអំពិលក្រៅពីជាផ្កាដ៏ស្រស់ស្អាត ​ត្រូវបានគេដឹងថាអាចបេះផ្កាវាធ្វើជាអន្លក់សម្រាប់ទទួលទានផងដែរ។

នៅក្នុងនោះ ​ដើម្បីទៅដល់វាលផ្កាអំពិលដ៏ស្រស់ស្អាត មធ្យោបាយការធ្វើដំណើររាងពិបាកបន្តិចហើយ ​ដោយលោកអ្នកត្រូវតែជួលគោយន្តជិះឡើងភ្នំទើបបាន ​ព្រោះយើងមិនអាចជិះយានយន្តឡើងបាននោះទេ ហើយជាពិសេសពេលទៅលេង​កម្សាន្ត អ្នកអាច​វេច​ខ្ចប់​អាហារ​យក​ទៅទទួលទានទីនោះ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​។

ចេស២

105894618_1362205090835333_7365120500206411287_n

គួរឱ្យដឹងផងដែរថា ផ្កាចាហួយ នៅភ្នំអំពិលដែលមានវាលធំដុះពាសពេញដីយ៉ាងស្រស់ស្អាតដូចឋានសួគ៌នេះ មានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ បន្ថែមពីនេះប្រសិនជាលោកអ្នកចង់បានក្រុមសហគមន៍នាំផ្លូវឡើងភ្នំអំពិលនេះ និងបោះតង់​ ក្នុងតម្លៃសមរម្យ អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 069 80 62 97 ៕


រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ចេស៣

ចេស២

105455614_1362204820835360_8502685004965434760_n

104840818_1362205114168664_6329428892917629865_n

105350742_1362205230835319_4173617133837942727_n

52552003_346999819241275_8010410226639437824_n