ជម្លោះក្តៅគគុក! អាចារ្យអេ វិទ្យុ ​ABC ចោទ ម៉ាដាមរួយ ថាប្រើច្បាប់ចក្រវាឡបោកប្រាស់ពលរដ្ឋខ្មែរ ពេលនេះឈានដល់ការប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ (មានវីដេអូ)

ហាក់ក្តៅគគុកខ្លាំង ក្រោយវិទ្យុ ABC ដែលមានអាចារ្យអេ ជាស្ថាបនិក គេស្គាល់ថាជាវិទ្យុដែលផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ និងការងារសង្គមជាច្រើន បានចាប់ផ្តើមធ្វើការវាយប្រហារដល់ ម៉ាដាមរួយ ឈ្មោះពិត ស្រី ណារួម ដែលជាអគ្គនាយកក្រុមហ៊ុន ROUY INFINITY CO.,LTD ថាជាអ្នកឆបោក និងធ្វើឱ្យប្រជាជនក្រីក្ររងគ្រោះជំពាក់ប្រាក់គេ ព្រោះតែចាញ់បោកការផ្សព្វផ្សាយគន្លឹះជោគជ័យ និងច្បាប់ចក្រវាឡរបស់ក្រុមហ៊ុនមួយនេះ។

93134989_2600880290124531_5393150387312132096_n

81945291_1583443375146117_9201621759827116032_n

ហាក់មិនអាចទ្រាំទ្រនឹងការវាយប្រហារនេះពីវិទ្យុ ABC ម៉ាដាមរួយ ឬ អ្នកស្រី ស្រី ណារួម បានចេញលិខិតមួយឆ្លើយតបទៅកាន់ អាចារ្យអេ ដែលបានវាយប្រហារមកលើរូបនាង និងបរិហាកេរ្តិ៍ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់បើសិនមិនបញ្ឈប់សកម្មភាព វាយប្រហារមកលើរូបនាងបន្តទៅទៀត។

Screen Shot 2020 06 30 At 2.21.21 PM

106289849_2661499357395957_4492959956873637293_o

តែយ៉ាងណាមិញហាក់មិនខ្លាចញញើតនឹងការគម្រាមប្តឹងរបស់ ម៉ាដាម រួយ អាចារ្យអេ បានចេញមកធ្វើការ Lives ផ្ទាល់ថា សុំទោសដែលយល់ច្រលំថា ម៉ាដាមរួយជាជនជាតិថៃ ហើយកោតសរសើរថា ម៉ាដាមរួយ ពិតជាឆ្លាតវៃណាស់ ព្រោះក្រោយពេល ABC វាយប្រហារ ម៉ាដាមរួយ បានយកថវិការ ដល់៤ម៉ឺនដុល្លារជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយពិតណាស់លុយនេះជាប្រយោជន៍ជួយដល់កុមារកម្ពុជា តែជាលុយដែលបានមកពីអំពើបាប ហើយការជួយនេះជាភាពឆ្លាតវៃរបស់ម៉ាដាមរួយ ដើម្បីលាងខ្លួនឯង។


បន្ថែមពីនេះ អាចារ្យអេ មានការឈឺចាប់ដែលជនជាតិខ្មែរ ប្រើវិធីបោកបញ្ឆោតជនជាតិខ្មែរគ្នាឯងដោយប្រើមនាគមន៍បែបនេះ ដែលអ្នកខ្លះមិនឆ្លាតវៃអាចនឹងជាប់បំណុលព្រោះតែខ្ចីលុយទិញផលិតផលតាមការផ្សព្វផ្សាយ និងអ្នកខ្លះអាចនឹងមានភាពឆ្លាតវៃក្នុងការលក់ដូចម៉ាដាមរួយ រហូតដល់លក់ផលិតផលមិនដាច់ផងដែរ។

Photo_2020 06 30_15 58 05

Photo_2020 06 30_15 56 52

នៅក្នុងការគម្រាមប្តឹងផ្តល់ អាចារ្យអេ បានឱ្យដឹងថា អាចារ្យអេ និង ABC ធ្លាប់ជួបរឿងរ៉ាវជាច្រើនរួចមកហើយរយៈពេលជិត ២០ឆ្នាំ នេះ ហើយអាចារ្យអេមិនខ្លាចនឹងការតវ៉ាតាមផ្លូវច្បាប់នោះទេ ព្រោះ ABC កន្លងមកមិនដែលមានពាក្យថាចាញ់ដើម្បីកិច្ចការងារជួយដល់ប្រជាជនខ្មែឡើយ។​​​ ជាពិសេសអាចារ្យអេ បានក្រាប​សុំឱ្យ ម៉ាដាម ​រួយ  បន្ធូរដៃ  កុំធ្វើការផ្សព្វផ្សាយជ្រុលហួសហេតុពេក ក្នុងការទាក់ទាញអ្នកចូលរួមសមាជិក ការចូលកម្មវិធីដើម្បិភាពជោគជ័យ ​ដែលចំណាយលុយច្រើនជាដើម។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖