សូមអបអរសាទរ និងថ្វាយព្រះពរ! ដោយថ្មីៗនេះសែរាជវង្សមួយអង្គ ដែលល្បីល្បាញថាមានព្រះភក្ត្រផូរផង់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា ត្រូវបានឱ្យដឹងថា ទ្រង់បានបញ្ចប់បរិញ្ញាបត្រនយោបាយអន្តរជាតិហើយ ពិសេសថែមទាំងទទួលបានពានរង្វាន់សម្រាប់ជានិស្សិតឆ្នើមបំផុតនៅក្នុងសាកលវិទ្យាល័យរបស់ព្រះអង្គទៀតផង។
ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញខាងនយោបាយអន្តរជាតិមួយនេះ ពីសកលវិទ្យាល័យ University of International Business and Economics ដែលស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេញដោយសមត្ថភាពពេញលេញ ពិសេសមានព្រះកិត្តិនាមជានិស្សិតឆ្នើមផងដែរទើបសាកលវិទ្យាល័យទ្រង់ផ្តល់រង្វាន់ជានិស្សិតឆ្នើមបែបនេះ ពិតជារឿងមួយដ៏គួរឱ្យមោទកភាពបំផុត ។
សូមជម្រាបបន្ថែមផងដែរថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
រូបភាព៖ Pepper Media Cambodia /Hea Jö