មិនជឿប្រយ័ត្នស្តាយក្រោយ! ហេតុផល ១០ យ៉ាងដែលអ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្រូចឆ្មា!

ក្រូចឆ្មាគឺជាផ្លែឈើដ៏អស្ចារ្យ។ វាត្រូវបានគេចុះក្នុងបញ្ជីនៃប្រភេទអាហារទំនើប ពីព្រោះវាពិតជាមានសមត្ថភាពអស្ចារ្យក្នុងការជួយឱ្យរាងកាយរក្សាបាននូវសុខភាពល្អបំផុត។ ប្រសិនបើអ្នកចង់ដឹងពីរបៀបដែលផ្លែក្រូចពណ៌លឿងដ៏អស្ចារ្យនេះអាចជួយអ្នកឱ្យក្លាយជាអ្នកដែលមានសុខភាពល្អ សូមអានអត្ថបទនេះ!

១. ជួយលាងសំអាតថ្លើមរបស់អ្នក

10 Reasons You Should Start Drinking Lemon Water - Lemon Water

នៅពេលព្រឹក ប្រព័ន្ធរំលាយអាហាររបស់អ្នកគឺទទេ ពីព្រោះអ្នកមិនមានអាហារនៅក្នុងប្រព័ន្ធអាហាររបស់អ្នកពេញមួយយប់។ នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីផ្តល់ឱ្យថ្លើមរបស់អ្នក នូវការចាប់ផ្តើមក្នុងការបន្សាបជាតិពុលនៃរាងកាយរបស់អ្នកទៅលើសារធាតុគ្រោះថ្នាក់ទាំងអស់ដែលយើងជួបប្រទះនៅក្នុងពិភពទំនើបរបស់យើង។ វិធីងាយៗ បំផុតក្នុងការធ្វើវា គឺកាត់ក្រូចឆ្មាមួយភាគបួន ហើយច្របាច់វាដាក់វាចូលទៅក្នុងកែវទឹកក្តៅល្មម។

ផឹកទឹកក្រូចឆ្មាទាំងអស់ មុនពេលទទួលទានអាហារពេលព្រឹក ២០-៣០ នាទី។ ទុកបំណែកបីភាគបួនដែលនៅសល់ក្នុងទូទឹកកក សម្រាប់ថ្ងៃបន្ទាប់។

២. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ

ក្រូចឆ្មាគឺជាការបន្ថែមដ៏មានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ ទឹកក្រូចឆ្មារជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងជួយប្រឆាំងនឹងការឆ្លង ដូចជាជំងឺផ្តាសាយជាដើម។

វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល គឺវីតាមីនសេនៅក្នុងក្រូចឆ្មាអាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ។ នៅពេលក្រោយ ប្រសិនបើអ្នកមានអារម្មណ៍ថា មានជំងឺផ្តាសាយ សូមព្យាយាមបន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំបន្តិចទៅក្នុងកែវទឹកក្តៅ ហើយផឹកវា។ វាប្រាកដជាអាចជួយបាន!

៣. ជួយដល់ការរំលាយអាហាររបស់អ្នក

3. Fires Up Your Digestive Juices - Lemon Water

អត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹក ដូចដែលបានរៀបរាប់ពីមុនគឺថាវាជួយដល់រំលាយអាហាររបស់អ្នក។ នៅពេលព្រឹកបន្តាប់ក្រោកពីដំណេក ក្រពះរបស់យើងពុំមានអាហារនោះទេ ដូច្នេះវាអាចផ្តល់ការលំបាកដល់ប្រព័ន្ធរំលាយអាហារ កំឡុងពេលចាប់ផ្តើមញ៉ាំភ្លាមៗបន្ទាប់ពីអ្នកភ្ញាក់ពីគេងពេលព្រឹក។

ការទទួលទានទឹកក្រូចឆ្មាជាមួយទឹកក្តៅឧណ្ឌៗ នឹងជួយដាស់ក្រពះ ពោះវៀនរបស់អ្នក មុនទទួលទានអាហារ។ វាក៏នឹងជួយធ្វើឱ្យប្រព័ន្ធអាល់កាឡាំងប្រែជាល្អសម្រាប់រំលាយអាហារផងដែរ។

៤. ជួយបំពេញបន្ថែមអេឡិចត្រូលីត្ររបស់អ្នក

4. Replenishes Your Electrolytes - Lemon Water

អេឡិចត្រូលីតគឺជាក្រុមនៃសារធាតុចិញ្ចឹមនៅក្នុងខ្លួនរបស់អ្នកដែលធ្វើការរួមគ្នាដើម្បីជួយឱ្យរាងកាយធ្វើការ។ សារធាតុចិញ្ចឹមទាំងនេះរួមមានម៉ាញ៉េស្យូមកាល់ស្យូម ប៉ូតាស្យូម សូដ្យូមក្លរីត និងផូស្វាត។ ពួកវាចាំបាច់សម្រាប់មុខងារជាក់លាក់នៅក្នុងរាងកាយ ដូចជាមុខងារ បេះដូង ការកន្ត្រាក់សាច់ដុំ និងមុខងារសរសៃប្រសាទ។

ភេសជ្ជៈក្រូចឆ្មាមួយកែវដែលមាន អំបិលបន្តិច ទឹកដូង ទឹកឃ្មុំ និងដំណក់សារធាតុរ៉ែអាចដើរតួជាភេសជ្ជៈដែលមានជាតិអេឡិចត្រូលីត។ ដូច្នេះអ្នកគួរតែធ្វើការសាកល្បងទទួលទានភេសជ្ជៈដែលមានសុខភាពល្អនេះ ជំនួសអោយភេសជ្ជៈដទៃវិញ ហើយសង្កេតមើលលទ្ធផលវិជ្ជមានដែលវានឹងមានចំពោះសុខភាពរបស់អ្នក។

៥. មានវីតាមីន C ខ្ពស់

5. High in Vitamin C - Lemon Water

ក្រូចឆ្មាមានផ្ទុកវីតាមីនប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជាជំនួយដ៏សំខាន់សម្រាប់រាងកាយទាំងមូល។ វីតាមីនសេ ត្រូវការជាចាំបាច់ដើម្បីជួយប្រឆាំងនឹងជំងឺផ្តាសាយ និងជួយបង្កើនប្រព័ន្ធភាពស៊ាំ ជំនួយក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល ជំនួយក្នុងការថែរក្សាបេះដូងអោយមានសុខភាពល្អ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជួយអោយស្បែក សក់ និងក្រចកមានសុខភាពល្អ និងជួយអោយដំបៅឆាប់ជាសះស្បើយ ជួយសំរួលការព្យាបាលរបួស។ វីតាមីនសេគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់យើង។

៦.​​​ ជួយបង្កើនកម្រិតប៉ូតាស្យូមរបស់អ្នក


6. Increase Your Potassium Levels - Lemon Water

ក្រូចឆ្មាមានប៉ូតាស្យូមខ្ពស់ណាស់ ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយមានសុខភាពល្អ។ ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង ពឹងផ្អែកជាពិសេសទៅលើប៉ូតាស្យូម ដើម្បីគ្រប់គ្រងមុខងារបេះដូង និងរក្សាសរសៃប្រសាទឱ្យបានត្រឹមត្រូវនៅក្នុងខ្លួន។

ការទទួលទានក្រូចឆ្មារជាប្រចាំ អាចជួយការពារអ្នកពីផលវិបាក ដែលអាចកើតឡើងជាលទ្ធផលនៃកម្រិតប៉ូតាស្យូមទាប។ ដូចដែលបានរៀបរាប់រួចមកហើយ ការផឹកភេសជ្ជៈអេឡិចត្រូលីតដែលមានសុខភាពល្អនៅផ្ទះ អាចជាអ្វីដែលអ្នកត្រូវការ!

៧. ជួយអ្នកក្នុងការស្រូបយកជាតិដែកក្នុងខ្លួន

7. Help You Body Absorb Iron - Lemon Water

ជាតិដែកគឺជាសមាសធាតុចាំបាច់នៃរបបអាហាររបស់អ្នក។ ប៉ុន្តែវាមិនងាយស្រូបយកទេនៅពេលគ្មានសារធាតុចិញ្ចឹមត្រឹមត្រូវ។ អ្នកជំនាញផ្នែកសុខភាពភាគច្រើន ណែនាំឱ្យទទួលទានជាតិដែកផ្សំជាមួយវីតាមីនសេ ដើម្បីជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នកក្នុងការស្រូបយកជាតិដែកដែលអ្នកទើបតែបានទទួលទាន។

ដូច្នេះនៅពេលក្រោយអ្នកកំពុងញ៉ាំអាហារដែលមានជាតិដែកខ្ពស់ ត្រូវប្រាកដថាអ្នកបានទទួលទានក្រូចឆ្មារមួយចំនួននៅក្នុងអាហាររបស់អ្នកផងដែរ។ នេះអាចជាទម្រង់នៃទឹកក្រូចឆ្មា ឬដោយច្របាច់ទឹកក្រូចឆ្មារដោយផ្ទាល់លើអាហារ។ វាបន្ថែមរសជាតិដ៏អស្ចារ្យដល់អាហារដែលអ្នករៀបនឹងញ៉ាំ!

៨. ជួយដល់ការឈឺក្បាល់ធេងធោង

8. Hangover Help - Lemon Water

ជារឿយៗនៅពេលដែលមនុស្សម្នាក់មានការឈឺក្បាល់ធេងធោង នោះបណ្តាលមកពីពួកគេខ្វះជាតិទឹក។ នេះក៏ព្រោះតែពួកគេបានផឹកគ្រឿងស្រវឹងច្រើន។

នៅពេលផឹកស្រវឹង សូមព្យាយាមទទួឡទានភេសជ្ជៈដែលមានសរធាតុអេឡិចត្រូលីត្រ

៩. ជួយសម្រក​ទម្ងន់

9. Weight Loss - Lemon Water

ការទទួលទានទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅឧណ្ហ៍ៗ នៅពេលព្រឹកជួយរំញោចដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ដូចអ្វីដែលបានលើកឡើងពីមុនមក។ នេះជួយឱ្យប្រាកដថាប្រព័ន្ធរំលាយអាហារដំណើរការបានល្អបំផុត។ ប្រព័ន្ធរំលាយអាហារដែលមានដំណើរការល្អបំផុតនឹងជួយអ្នកឱ្យប្រើប្រាស់ និងលុបចោលអាហារបានត្រឹមត្រូវហើយនឹងជួយក្នុងការរក្សាទម្ងន់ឱ្យមានសុខភាពល្អ។

ដូចគ្នានេះផងដែរការទទួលទានទឹកក្រូចឆ្មាជាមួយទឹកក្តៅឧណ្ហ៍ៗ ឬទឹកតែដែលផ្សំជាមួយទឹកក្រូចឆ្មាគឺជាវិធីដ៏ល្អដើម្បីជំនួសភេសជ្ជៈមានជាតិស្ករផ្សេងទៀតដែលអ្នកអាចកំពុងទទួលទាន។ ហើយដូចដែលយើងបានដឹងហើយថាស្កររួមចំណែកដល់ការឡើងទម្ងន់!

១០. ជួយដល់សុខភាពបេះដូង

10. Heart Health - Lemon Water

ការសិក្សាបានបង្ហាញថា ការទទួលទានក្រូចឆ្មារជួយដល់សរសៃឈាមក្នុងរាងកាយនិងបេះដូងរបស់អ្នក ដើម្បីបើក ឬពង្រីកឱ្យបានត្រឹមត្រូវដើម្បីឱ្យឈាមបូមតាមរយៈផ្គត់ផ្គង់អុកស៊ីសែនដល់រាងកាយ។ ដូច្នេះការទទួលទានក្រូចឆ្មារ អាចជួយការពារបេះដូងអ្នកពីជំងឺដែលប៉ះពាល់ដល់សរីរាង្គនោះ។ ដូចដែលយើងបានដឹងហើយថាប៉ូតាស្យូមគឺជាសារធាតុរ៉ែសំខាន់មួយសម្រាប់រាងកាយដែលមានសុខភាពល្អ ហើយនេះរួមបញ្ចូលទាំងបេះដូងផងដែរ។ វាគឺជាប៉ូតាស្យូមនៅក្នុងក្រូចឆ្មាដែលបង្កើតសរសៃឈាមដែលមានសុខភាពល្អ។

ក្រូចឆ្មាគឺជាផ្លែឈើដ៏អស្ចារ្យ! ពួកគេអាចរកទិញបានយ៉ាងទូលំទូលាយនៅគ្រប់ហាងលក់គ្រឿងទេស និងផ្សារ។ វាងាយស្រួលក្នុងការដាក់បញ្ចូលវាទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ក្រូចឆ្មារគួរតែត្រូវបានទុកនៅខាងក្រៅទូទឹកកក ដើម្បីធ្វើឱ្យវាមានរយៈពេលយូរតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែខ្ញុំប្រាកដថាពួកវាពិតជានៅមិនបានយូរទេ ព្រោះយើងត្រូវការប្រើវាសឹងតែរាល់ថ្ងៃ។

សូមអរគុណចំពោះការគាំទ្ររបស់អ្នកអានទាំងអស់គ្នា សូមជួយចុច like និង Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ឬ ខំមិនចំពោះអ្វីដែលអ្នកទាំងអស់គ្នាយល់ឃើញចំពោះការបង្ហាញនេះ!

ប្រែសម្រួល៖ Sok Hort