ហេតុផល ៩ យ៉ាងដែលយើងត្រូវតែឈប់ផឹកកាហ្វេជារៀងរហូត!

យើងភាគច្រើនចូលចិត្តផឹកកាហ្វេ។ តើមានអ្វីដែលអាចប្រសើរជាងការផឹកកាហ្វេ Cappuccino មួយកែវ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក? ប្រសិនបើអ្នកជាអ្នកផឹកកាហ្វេម្តងម្កាលវាមិនមែនជាបញ្ហានោះទេ។ ទោះជាយ៉ាងណា សម្រាប់មនុស្សមួយចំនួនដែលទទួលទានជាតិកាហ្វេអ៊ីនច្រើនគួរតែពិចារណាពីមូលហេតុដែលត្រូវឈប់ផឹកកាហ្វេ ឬយ៉ាងហោចណាស់គួរតែកាត់បន្ថយការប្រើប្រាស់វា។ ខាងក្រោមនេះនឹងបង្ហាញអ្នកទាំងអស់គ្នាយ៉ាងច្បាស់ អំពីបញ្ហាដែលបណ្តាលមកពីការផឹកកាហ្វេជាប្រចាំ៖

១. សុខភាពបេះដូង

heart-health

ប្រសិនបើអ្នកផឹកកាហ្វេច្រើនពេកវាអាចធ្វើអោយស្ត្រេសច្រើនក្នុងបេះដូង។ ភាពតានតឹងនេះអាចបណ្តាលឱ្យមានបញ្ហាធំ។ ជាការពិតវាអាចកាត់បន្ថយអាយុជីវិតរបស់អ្នកជាច្រើនឆ្នាំ។ ប៉ុន្តែចំពោះអ្នកដែលផឹកកាហ្វេម្តងម្កាលមិនមានបញ្ហាទេ។ អ្នកគួរតែគិតពីបញ្ហានេះឡើងវិញ ប្រសិនបើអ្នកផឹកច្រើនជាង ៤ ពែងក្នុងមួយថ្ងៃ។

២. ធ្វើឱ្យអ្នកតានតឹងក្នុងអារម្មណ៍

coffee stress

សម្រាប់អ្នកដែលមានរបៀបរស់នៅ ប្រឈមនឹងភាពស្ត្រេសច្រើន សម្រាប់ការផឹកកាហ្វេអាចធ្វើអោយកាន់តែអាក្រក់ទៅៗ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមានស្ត្រេសច្រើនពេកនៅក្នុងជីវិតរបស់អ្នក សូមពិចារណាឡើងវិញ ហើយកុំប៉ះពាល់ជាមួយជាតិកាហ្វេអ៊ីនអោយសោះ។

៣.បណ្តាលឱ្យឈឺក្បាល

coffee-headaches

នៅពេលដែលអ្នកផឹកកាហ្វេរាល់ថ្ងៃ ខួរក្បាលរបស់អ្នកចាប់ផ្តើមពឹងផ្អែកលើជាតិកាហ្វេអ៊ីនដែលអ្នកទទួលទាននោះ។ ជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យឈឺក្បាល ហើយមានអារម្មណ៍ថាមិនអាចបញ្ឈប់វាបាន។

៤. គេងមិនលក់

Coffee Insomnia

ប្រសិនបើអ្នកទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក វាអាចធ្វើឱ្យអ្នកគេងមិនលក់។ ការកាត់ផ្តាច់កាហ្វេអ៊ីនចេញអាចជួយអ្នកឱ្យសម្រាកបានស្រួល។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនអាចបញ្ឈប់ការផឹកកាហ្វេទាំងស្រុងទេ សូមព្យាយាមកុំផឹកវា ៥ ទៅ ៦ ម៉ោងមុនពេលអ្នកចូលគេង។

៥. ឡើងជាតិស្ករ

coffee-and-sugar

កាហ្វេមានរសជាតិល្វីង។ ដូច្នេះមនុស្សមួយចំនួនបន្ថែមស្ករដើម្បីឱ្យវាផ្អែម។ ស្ករអាចបង្កើតផលអវិជ្ជមានបន្ថែមដល់សុខភាពរបស់អ្នក។


៦. ការញៀន

Coffee-Addiction

វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា កាហ្វេបង្កើតការញៀន។ ហើយនៅពេលដែលអ្នកព្យាយាមកាត់បន្ថយការប្រើប្រាស់កាហ្វេ វាអាចនឹងមានបញ្ហា។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចចាប់ផ្តើមថ្ងៃធ្វើការថ្មីដោយគ្មានកាហ្វេបានទេនោះ អ្នកប្រហែលជាញៀនវាហើយ។

៧. ធ្មេញមានស្នាមប្រឡាក់

coffee-yellow-teeth

កាហ្វេក៏ដូចជាតែ និងសូកូឡាដែល ដោយវាអាចបង្កបញ្ហាអោយមានស្នាមប្រឡាក់នៅលើធ្មេញ។ ប្រសិនបើអ្នកចង់មានធ្មេញសល្អ អ្នកប្រហែលជាចង់កាត់បន្ថយការប្រើប្រាស់ផលិតផលទាំងនេះ។ តាមពិតការព្យាបាលធ្មេញអោយស អាចធ្វើឱ្យខូចស្រោមការពាររបស់ធ្មេញ។ ជាលទ្ធផលប្រសិនបើអ្នកនៅតែបន្តផឹកកាហ្វេ អ្នកអាចនឹងមានធ្មេញប្រឡាក់បន្ថែមទៀត។

៨. មានបញ្ហាដល់ការរំលាយអាហារ

Digestive System

តើអ្នកចាំទេថា នៅពេលអ្នកផឹកកាហ្វេហើយត្រូវរត់ទៅបន្ទប់ទឹកជាបន្ទាន់? វាកើតឡើងចំពោះយើងជាច្រើនលើកច្រើនសារ។ មូលហេតុគឺបញ្ហារំលាយអាហារដែលជាតិកាហ្វេអ៊ីនបានផ្តល់ឱ្យ។ ការកាត់ផ្លាច់កាហ្វេចេញអាចជួយលុបបំបាត់បញ្ហានេះ។

៩. ឆាប់ខឹង

Coffee Irritability

ជាតិកាហ្វេអ៊ីនធ្វើឱ្យអ្នកឆាប់ខឹង។ ជាលទ្ធផលអ្នកកាន់តែពិបាកដោះស្រាយ។ នេះអាចបំផ្លាញទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជុំវិញអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាជាតិកាហ្វេអ៊ីនប៉ះពាល់ដល់អ្នកតាមវិធីនេះអ្នកអាចពិចារណាកាត់ផ្តាច់វាចោលទៅ។

យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា ការអានអត្ថបទនេះ នឹងមានប្រយោជន៍ដល់អ្នក។ ហើយអ្នកយល់កាន់តែច្បាស់ពីរបៀបដែលកាហ្វេជះឥទ្ធិពលដល់រាងកាយ និងចិត្តរបស់អ្នក។

សូមអរគុណចំពោះការគាំទ្ររបស់អ្នកអានទាំងអស់គ្នា សូមជួយចុច like និង Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ឬ ខំមិនចំពោះអ្វីដែលអ្នកទាំងអស់គ្នាយល់ឃើញចំពោះការបង្ហាញនេះ!

ប្រែសម្រួល៖ Sok Hort

ប្រភព៖ manukafeed