រៀនគិតពី ៥ចំនុចនេះ ដើម្បីក្លាយខ្លួនជាមនុស្សមិនរត់គេចពីបញ្ហា !

ជាការពិតណាស់ការរស់នៅក្នុងសង្គម មនុស្សម្នាក់ៗតែងតែជួបបញ្ហាគ្រប់ពេល គ្រប់រឿង ពេលខ្លះក៏ដូចគ្នា ពេលខ្លះក៏ផ្សេងៗ ពីគ្នា ។ តែមាន២យ៉ងគឺដូចគ្នា ទី១ គឺការប្រឈមមុខនិងបញ្ហា ទី២ គឺរត់គេចពីបញ្ហា ។ មានមនុស្សតិចណាស់ដែលជ្រើសរើស ក្នុងការប្រឈមមុខនិងបញ្ហា ហើយមានច្រើនមែនទែនដែលរត់គេចពីបញ្ហា ។

439881ea967479cf17950eca9d093dfc

សំនួរដែលសួរទៅខ្លួនឯង ហេតុអ្វីរត់គេចពីបញ្ហា បើមុននិងក្រោយបញ្ហានោះនូវតែមកជួបយើងដដែល ? ការរត់គេចពីបញ្ហា មិនមែនជាដំណោះស្រាយទេ ដូចនេះសូមធ្វើការប្រឈមមុខភ្លាមៗ រឺពេលដែលអ្នកត្រៀមខ្លួនរួចរាល់ ខាងក្រោមនេះ ខ្ញុំមាន៥ចំនុច សម្រាប់អ្នកទាំងអស់គ្នា អោយរត់គេច ពីការ គេចវេសបញ្ហា ៖

. ត្រូវគិតថា បញ្ហាជារបស់យើង មុននិងក្រោយគង់តែត្រូវដោះស្រាយ ដូចនេះត្រូវដោះស្រាយអោយហើយ

. ត្រូវគិតថា បញ្ហាគឺកើតឡើងដោយមានមូលហេតុ ងាយណាស់ រកមូលហេតុអោយឃើញ គ្មានអ្វីដែលគ្មានដំណោះស្រាយនោះទេ

. ត្រូវគិតថា ការប្រឈមមុខនិងបញ្ហា អាចធ្វើអោយយើង អភិវឌ្ឍន៍ខ្លួនឯង រឹងមាំ ហើយមានការបត់បែនខ្ពស់


. ត្រូវគិតថា បញ្ហាជាមិត្ត ជាមិត្តដែលយកបទពិសោធន៍ជីវិតមកអោយយើង ពេលដែលវាជាមិត្ត អ្នកនិងមិនខ្លាច មិនរអា មិនបារម្ភក្នុងការរកដំណោះស្រាយនោះទេ

. ត្រូវគិតថា បញ្ហាទាំងអស់នោះ មិនបង្កទៅជាសម្ពាធមួយអោយអ្នកទាំងអស់គ្នា បានន័យថា កុំដាក់សម្ពាធអោយខ្លួនឯង រឺទម្លាក់កំហុសអោយខ្លួនឯង អ្នកទាំងអស់គ្រាន់តែមានតួនាទីមួយ សម្រួល និងរកដំណោះស្រាយ ទាំងអស់នោះហើយ ជាដំណោះស្រាយនៃបញ្ហា។

C619d912f5d8d07f1d0fff2bb7179292

នេះជាសារមួយរបស់ខ្ញុំ ដែលពីមុនខ្ញុំតែងតែរត់គេចពីបញ្ហា ព្រោះគីតថា មានសម្ពាធ រញ៉េរញ៉ៃ មិនអាចរកចេញបាន តែការពិត គឺយើងគិតខុសទាំងស្រុង សារនេះខ្ញុំចង់លើកទឹកចិត្តអោយអ្នកទាំងអស់គ្នាចាត់ទុក បញ្ហាជាមិត្ត ហើយចរចារដោះស្រាយ ជាមួយគ្នា ដើម្បីសុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបន្តដំណើរទៅមុខ ចាំថាគ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយ៕

អត្ថបទ៖ ក្នុងស្រុក (Khim Sochanvirak)

0762174e20299e07b309c8c4b4f3b2da