កាលពីតូចយើងប្រហែលជាចង់បានស្នេហាឥតខ្ចោះ តែពេលធំឡើងទើបយើងដឹងថាលើលោកគ្មានទេ ស្នេហាឥតខ្ចោះ និងមនុស្សឥតខ្ចោះ

កាលពីនៅក្មេងមិនថាតែខ្ញុំ ឬនារីផ្សេងនោះទេ ​សុទ្ធតែស្រមៃគិតថា ខ្លួនឯងនឹងរៀបការជាមួយបុរសដែល ៖

-សង្ហារដូចតារាភាពយន្ត ឬវីរបុរសជិះសេះស

-ជាបុរសរ៉ូមែនទិច សម្តីផ្អែមពិរោះ ថ្នាក់ថ្នមខ្ញុំ ដែលធ្វើឱ្យស្នេហារបស់ខ្ញុំគឺជាស្នេហាដ៏ផ្អែមល្ហែម និងអស្ចារ្យដូចជារឿងក្នុងទូរទស្សន៍យ៉ាងអ៊ីចឹង។

D9162aded7c5c2347216669d559b265b

តែ.....នៅពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាយល់ថា លើលោកនេះគ្មានទេនូវស្នេហាល្អឥតខ្ចោះនោះ ហើយខ្ញុំក៏លែងត្រូវការបុរសដែលល្អឥតខ្ចោះទៀតដែរ។

អ្វីដែលខ្ញុំត្រូវការនោះគឺ ៖

-បុរសម្នាក់ដែលអាចផ្តល់ក្តីសុខ និងភាពស្ងប់សុខនៅក្នុងជីវិតខ្ញុំ មានទាំងស្នាមញញឹម រួមទាំងភាពកក់ក្តៅ


-ជាបុរសម្នាក់ដែលយឹតយោងជីវិតខ្ញុំពីចំណុចអាក្រក់ដុនដាបបំផុត មកកាន់ចំណុចអាក្រក់ ហើយបន្តនាំយកខ្ញុំពីចំណុចអាក្រក់ មកចំណុចល្អ និងបន្តដឹកដៃខ្ញុំរហូត ពីចំណុចល្អ មកចំណុចល្អបំផុត ពោលគឺជាមនុស្សដែលជួយលើកស្ទួយ និងចាប់ដៃខ្ញុំនៅពេលដែលខ្ញុំដួល អស់កម្លាំង និងបាក់ទឹកចិត្ត។

E512ec1cb7fe7161f905616ce3b4b623

-ជាបុរសម្នាក់ដែលបង្រៀនខ្ញុំនូវមេរៀនជីវិតល្អៗ និងនាំខ្ញុំបន្តដើរទៅកាន់ផ្លូវល្អត្រឹមត្រូវ

-ពិសេសជាបុរសដែលច្បាស់លាស់ ស្មោះស្ម័គ្រ និងដឹកដៃខ្ញុំ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងកសាងគ្រួសារជាមួយគ្នាពេញដោយសុភមង្គល៕

315004cf39fe1e1bf2b64aa9547f7b9c