គ្រប់គ្នាប្រាកដជាដឹងហើយនូវប្រសិទ្ធភាពនៃប្រទាលកន្ទុយក្រពើ ដែលជាគ្រឿងផ្សំថែសម្រស់បានច្រើនយ៉ាង និងមានប្រសិទ្ធភាពផងដែរ។ ភាគច្រើនគេយកប្រទាលដែលមានជាតិត្រជាក់នេះ មកច្នៃជាគ្រឿងថែរក្សាសម្រស់ផ្ទៃមុខដែលមានបញ្ហារលាក រោល និងបញ្ហាស្បែកផ្សេងៗ ពិសេសវាក៏អាចចជួយបន្តឹងស្បែកមុខឱ្យក្មេងខ្ចីផងដែរ។
ក្រៅពីនេះថ្ងៃនេះ យើងខ្ញុំសូមណែនាំពីវិធីធ្វើល្បាយលាបមុខពីប្រទាលកន្ទុយក្រពើដើម្បីបំបាត់បញ្ហាមុខមុន និងស្នាម ដ៏មានប្រសិទ្ធភាពដូចខាងក្រោមនេះ ៖
# គ្រឿងផ្សំ
-ជែលប្រទាលកន្ទុយក្រពើ
-ក្រូចឆ្មារ
-ទឹកឃ្មុំ
# វិធីធ្វើ
- លាយ ២ ទៅ៣ស្លាបព្រាបាយនៃ ជែលប្រទាលកន្ទុយក្រពើស្រស់ៗ (យកប្រទាលកន្ទុយក្រពើស្រស់ចិតសម្បកលាងទឹក និងក្រឡុកឱ្យហ្មត់យកតែជែល) ឬអ្នកអាចទិញជែលប្រទាលកន្ទុយក្រពើដែលមានលក់ស្រាប់ៗយកល្អយកផលិតផលដែលមានជាតិសុទ្ធចាប់ពី ៩០% ឡើងទៅ
- លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយ និងក្រូចឆ្មារ១ ចំណិត រួចកូរ ឬក្រឡុកចូលគ្នាឱ្យសព្វ
- យកល្បាយនេះ មកលាបលើផ្ទៃមុខឱ្យសព្វលើកលែងតែរង្វង់ភ្នែក ទុកចោលប្រមាណជា ១០ ទៅ ១៥នាទី ចាំលាងនឹងទឹកត្រជាក់ចេញជាការស្រេច។
- សម្រាប់អ្នកដែលមានបញ្ហាមុនធំៗ ចង់ឱ្យវាស្រកឆាប់ អាចបន្តក់ល្បាយនេះលើចំណុចដែលមានបញ្ហាទុកចោលមួយយប់ ចាំព្រឹកចាំលាងទឹកចេញ។
ចំណាំ៖ គួរប្រើប្រាស់វិធីនេះត្រឹម ១ ទៅ២ដងក្នុងមួយសប្តាហ៍បានហើយ។
# គុណប្រយោជន៍
-ជួយកម្ចាត់រាល់បញ្ហាស្លាកស្នាមលើផ្ទៃមុខនានាយ៉ាងមានប្រសិទ្ធភាព ដូចជាស្នាមមុន ស្នាមសង្វារ ស្នាមឡើងខ្មៅដោយបញ្ហាកំដៅថ្ងៃជាដើម
-ធ្វើឱ្យផ្ទៃមុខ ស ទន់ ភ្លឺថ្លា រលោងស្អាត និងតឹងណែន
-ជួយកាត់បន្ថយផ្ទៃមុខដែលមានបញ្ហារមាស់ ឡើងក្រហម រលាក និងបញ្ហាស្បែកផ្សេងៗ
-ជួយប្រឆាំង និងការពារបញ្ហាស្បែក និងការរលាករោលផ្សេងៗ៕
អត្ថបទ៖ ក្នុងស្រុក