ស្អាតហើយចិត្តល្អ! បាញ់លុយច្រលំ 50$ តែបាញ់ផ្ញើត្រលប់ទៅវិញ 250$ ដោយសារហេតុផលមួយនេះ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការស៊ែរចែករំលែកគ្នាព្រោងព្រាយសរសើរនូវទឹកចិត្តនារីចិត្តធម៌មួយរូប ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែក៏មានចិត្តល្អប្រពៃដែរ។ ដែលក្រោយពីមានអ្នកច្រលំបាញ់លុយមកចំនួន 50$ ស្រាប់តែបានបាញ់លុយផ្ញើត្រលប់ទៅវិញដល់ទៅ 250$ ព្រោះតែឃើញហេតុផលនៃការបាញ់លុយនេះយ៉ាងរំជួលចិត្ត។

179984740_509537113627990_3898845496515236405_n

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pich SovanKesor ដែលជានារីស្រស់ស្អាត និងមានទឹកចិត្តប្រពៃ បានសរសេររៀបរាប់ពីដំណើរដើមទងថា៖ « មាន​ Account ABA មួយ​គាត់​ Transfer ខុសចូល​ Account ខ្ញុំ​ 50$ ហេីយគាត់​ Note Remark ថាសង​ថ្លៃ​ទឹក​ដោះ​គោ​កូន​ ខ្ញុំ​ក៏​Transfer ទៅ​គាត់​វិញ​ហើយ​ជូន​គាត់​ 200$​ សរុប​250$​ ហេីយ​ខ្ញុំ​ Remark ទៅគាត់​ថា​ TransferខុសAcc ខ្ញុំ​ជូន​បង​200$​ ជួយសម្រួល​ទុក្ខ​លំបាក​របស់​គ្រួសារ​គាត់​🙏 »។

Screen Shot 2021 05 03 At 6.06.22 PM


S ម្សៅទឹកដោះគោ

គួរឱ្យដឺងផងដែរថា ក្រោយពីមានការបង្ហោះបែបនេះ នារីចិត្តធម៌ មានការគាំទ្រសរសើរទឹកចិត្តជាច្រើន តែក៏មានអ្នកអគតិគិតមិនល្អដែរ តែម្ចាស់គណនីខាងលើបានចេញមុខបកស្រាយថា នេះជាសិទ្ធនាងដែលមិនចង់បញ្ចេញមុខ ឬគណនីអ្នកដែលផ្ញើច្រលំ ហើយក៏ជាការគោរពសិទ្ធ និងអត្តសញ្ញាណអ្នកដែលនាងជួយដែរ ដែលមិនចង់បានការតបស្នងនោះឡើយ៕

IMG_4932

Screen Shot 2021 05 03 At 6.12.42 PM