ងាយបែកអារម្មណ៍ពិបាកផ្តោតធ្វើអ្វីមួយឱ្យច្បាស់លាស់ អ្នកអាចមានជំងឺមួយនេះ

ADHD មានពាក្យពេញថា Attention-deficit-hyperactivity disorder កុមារអាមេរិកច្រើន​ជាង ៦លាននាក់មានអាការៈនេះ ជំងឺអាចនឹងរលាយបាត់ទៅវិញនៅពេលដែលក្មេងធំពេញវ័យប៉ុន្តែក្នុងករណីខ្លះវាអាចបន្តរហូតពេញមួយជីវិត។ និយាយឱ្យងាយយល់ទៅគឺអ្នកមានជំងឺនេះគឺពិបាកក្នុងផ្តុំអារម្មណ៍ និង​មានការចងចាំខ្សោយ ឆាប់ធុញថប់ ពេលត្រូវអង្គុយមួយកន្លែង អារម្មណ៍ហោះហើរមិននៅក្នុងខ្លួន ពិសេសគឺពិបាកក្នុងការដាក់អារម្មណ៍អានអក្សរឱ្យលឿននិងត្រឹមត្រូវគ្មានកំហុស។ វាកើតមានឡើងដោយសារតែខួរក្បាលខ្វះតុល្យភាពនូវសារធាតុគីមីមួយចំនួន។

ខាងក្រោមនេះគឺជាសំណួរអ្នកត្រូវសួរខ្លួនឯង ហើយបើចម្លើយភាគច្រើនគឺត្រូវ ឬវិជ្ជមាននោះអ្នកប្រហែលជាអាចមានជំងឺ ADHD ៖

2d6cec5abb871171a64ebd93111aeffe

 

១. តើអ្នកពិបាកក្នុងប្រតិបិត្តជីវិតឱ្យមានរបៀបរៀបរយមែនទេ?

២. ពេលដែលមានកិច្ចការត្រូវធ្វើ អ្នកច្រើន​មានទម្លាប់អូសបន្លាយមិនធ្វើវាភ្លាមៗទេ

៣. អ្នកអាចធ្វើកិច្ចការច្រើន​ក្នុងពេលតែមួយប៉ុន្តែអ្នកពិបាករកផ្លូវបញ្ចប់កិច្ចការណាមួយជាស្ថាពរណាស់

៤. អ្នកច្រើនធ្វើការសម្រេចចិត្តលឿន ហើយធ្វើសកម្មភាពតែម្តងដោយមិនពិចារណាវែងឆ្ងាយ ដូចជាការចាយលុយ និងទំនាក់ទំនងស៊ីជម្រៅជាមួយនរណាម្នាក់។ ពិសេសអ្នកចូលចិត្តសាកល្បងធ្វើនូវសកម្មភាព​ថ្មីៗ និងផ្លាស់ប្តូរផែនការជីវិតជារឿយៗ។

៥. ឆាប់ធុញនឹងសកម្មភាពដដែលៗ

៦. ពេលខ្លះអ្នកមានអារម្មណ៍អ្នកខំប្រឹងប្រែងខ្លាំងណាស់ប៉ុន្តែអ្នកមិនអាចសម្រេចគោលដៅបាន។

៧. អ្នកឆាប់បែកអារម្មណ៍នៅពេលមនុស្សជុំវិញខ្លះរបស់អ្នកនិយាយច្រើន​ ឬនិយាយឮៗ

៨. នៅពេលដែលជក់ចិត្តធ្វើអ្វីមួយហើយអ្នកនឹងពិបាកក្នុងការបែងចែកពេលវេលាមកធ្វើអ្វីផ្សេង

៩. ឱ្យតែអ្នកងប់លើកិច្ចការណាមួយហើយ គឺធ្វើតែកិច្ចការនោះលើសលប់ទោះបីវាមិនសូវសំខាន់ ឬមិនល្អសម្រាប់អ្នកក៏ដោយ (ដូចជា ដើរទិញអីវ៉ាន សេពគ្រឿងស្រវឹង ធ្វើការលើសកម្រិត និងញ៉ាំច្រើន​ខុសប្រក្រតី)

១០. ឆាប់អស់ចិត្តជាមួយកិច្ចការដែលផ្តល់នូវការលំបាកឬស៊ាំច្រើន​ និយាយឱ្យខ្លីទៅគឺខ្វះការអត់ធ្មត់ពេលដែលកិច្ចការនោះដំណើរការយឺតពេក។


១១. ពិបាកផ្តោតអារម្មណ៍អារម្មណ៍អក្សរ ប៉ុន្តែអាច​ផ្តោតអារម្មណ៍បានល្អចំពោះរូបភាពដែលមានពណ៌ស្រស់ៗ

១២. ចូលចិត្តភាពយន្តបែបសកម្ម និងលេងហ្គេម លេងកីឡាបែបគ្រោះថ្នាក់ បើកបរលឿន

១៣. និយាយ ឬប្រព្រឹត្តអ្វីដោយមិនគិត ភាគច្រើនតែមានបញ្ហាដោយសារមាត់ ឬធ្វើរឿងជ្រុលជ្រុះលើគេ

១៤. ចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯងទើបសប្បាយចិត្ត មិនចូលចិត្តប្រតិបត្តិតាមច្បាប់ទម្លាប់ច្រើន​

១៥. មិនចេះនៅស្ងៀម ឱ្យតែភ្លេចខ្លួនគឺញាក់ជើង ចុចប៊ិច កេះនេះ កេះនោះមិនស្ងៀមសោះឡើយ

១៦. ឱ្យតែនៅម្នាក់ឯងគឺកើតទុក្ខ មានអារម្មណ៍ថាកម្សាត់ខ្លួន

១៧. មិនសូវខ្វល់ពីទស្សនៈរបស់អ្នកដទៃមានចំពោះខ្លួន ដូច្នេះ​ហើយមនុស្សដែលមាន​ ADHD ច្រើនខុសគេទាំងការតុបតែខ្លួន និងការនិយាយស្តី

១៨. ទោះជាអ្នកមានការបារម្ភច្រើនអំពីគ្រោះថ្នាក់ តែអ្នកនៅតែភ្លេចខ្លួនហើយបណ្តាលឱ្យខ្លួន ជួបគ្រោះថ្នាក់។

១៩. អ្នកយល់ថាខ្លួនកំសាកប៉ុន្តែអ្នកដទៃមើលមកអ្នកថាជាមនុស្សហ៊ានផ្សងនឹងគ្រោះថ្នាក់

២០. ច្រើន​ធ្វើកំហុសតូចតាច ដោយការធ្វេសប្រហែស

Eight_col_adhd

ប្រសិនបើចំណុចទាំងនេះត្រូវនឹងអ្នកចាប់ពី ៥០ភាគរយទៅអាចនឹងមានជំងឺ ADHD អ្នកគួរតែទៅពិគ្រោះជាមួយពេទ្យឬរកថ្នាំជំនួយខួរក្បាល ពិសេសត្រូវហាត់ប្រាណឱ្យច្រើន ព្រោះថាអ្នកមានជំងឺនេះច្រើនមានកម្លាំងថាមពល Active ជាងមនុស្សទូទៅ។ ប្រសិនបើអ្នកសង្ស័យថាមានជំងឺនេះ ហើយសូមកាត់បន្ថយការញ៉ាំកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន ព្រោះវាអាច​ធ្វើឱ្យអ្នកកាន់តែរសាប់រសល់។

1_bvbDYGJfB81P2xEMrxNRpA

យ៉ាងណាមិញជំងឺនេះមិនមែនសុទ្ធតែ​ផ្តល់ប៉ះពាល់អវិជ្ជមានទាំងស្រុងនោះទេ ភាពច្រើន​មនុស្សពេញវ័យដែលមានជំងឺនេះច្រើន​គំនិតច្នៃប្រឌិតប្លែកៗ មានវិធីធ្វើការចម្លែកខុសពីមនុស្សធម្មតា តែទទួល​បាន​ប្រសិទ្ធភាពការងារខ្ពស់ ហើយ​គំនិតប្លែកៗថ្មីៗភាគច្រើនគឺចេញមកពីម​នុស្សធននេះ៕