ប្លែកមែន! កោះចម្លែកតូចមួយ មានសុទ្ធតែកូនភ្លោះចំនួន ១០០ គូ!

រឿងហេតុនេះបានកើតឡើងនៅកោះ Alabat តូចមួយនៅក្នុងប្រទេសហ្វីលីពីនដែលល្បីល្បាញនិងត្រូវបានគេស្គាល់ជាច្រើនដោយសារតែមនុស្សដែលរស់នៅទីនោះមានចំនួនតិច ប៉ុន្តែសុទ្ធតែកូនភ្លោះដោយមិនដឹងថាវាបង្ករមកពីមូលហេតុអ្វីអោយពិតប្រាកដនោះទេ ដោយឥឡូវនេះមានកូនភ្លោះមិនដូចគ្នាចំនួន ៧៨ គូនិងកូនភ្លោះដូចគ្នាចំនួន ២២ គូរួមទាំងកូនភ្លោះដែលនៅជាប់គ្នាមួយគូ។

Picture1

អត្រាមានកូនភ្លោះច្រើនបែបនេះគឺមិនធម្មតានោះទេ វាមានចំនួនលើសពីអត្រានៃការមានកូនភ្លោះថ្នាក់ជាតិទៅទៀត បើធៀបទៅហ្នឹងភាគនិរតីប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេសង្កេតឃើញថាវាមានអត្រាខ្ពស់ជាងពី(៤,៥ ទៅ ៥%)។ បើយោងទៅតាមអ្នកជំនាញខាងហ្សែនបានអោយដឹងថាការមានកូនភ្លោះច្រើនបែបនេះគឺដោយសារទាក់ទងទៅហ្នឹងការឃ្លាតគ្នារបស់ហ្សែននិងការបង្កាត់ពូជ។

Screen Shot 2021 05 27 At 8.04.33 PM


ទោះបីជាកោះមួយនេះមានអភូតហេតុចំលែកបែបនេះក៏ដោយ អ្នកដែលរស់នៅទីនោះគ្មានភាពកង្វល់ពីបញ្ហាកូនភ្លោះនោះទេ ផ្ទុយទៅវិញពួកគេនៅតែមានភាពសប្បាយរីករាយនិងមានមោទនៈភាពដែលកោះរបស់ពួកគេមានការខុសប្លែកពីកោះដទៃទៀត ហើយពួកគេនៅតែជឿជាក់ថាការដែលមានកូនភ្លោះច្រើនបែបនេះគឺជារឿងល្អដែលដូនតាពួកគេបានបន្សល់ទុកអោយ ៕

Screen Shot 2021 05 27 At 8.04.43 PM

ប្រភព៖ បរទេស