គិតយ៉ាងម៉េចដែរ! នេះជារឿងដែលអ្នកគួរតែដឹង ពីការញ៉ាំម្ហូបបួស

តាមការសិក្សាបានអោយដឹងថា ប្រហែល 3% នៃជនជាតិអាមេរិកបានយកម្ហូបបួសមកធ្វើជារបបអាហាររបស់ពួកគេ។ ប៉ុន្តែហេតុផលដែលពួកគេសម្រេចចិត្តញ៉ាំម្ហូបបួសគឺខុសគ្នា ដោយអ្នកខ្លះតមសាច់បែបនេះ ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ ហើយរបបអាហារដែលមានតែបន្លែសុទ្ធនេះក៏អាចបន្ថយហានិភ័យនៃជំងឺមួយចំនួនបានផងដែរ។ ចំណែកឯអ្នកផ្សេងទៀតនៅឆ្ងាយពីសាច់ពីព្រោះពួកគេមិនចង់ធ្វើបាបសត្វ ឬដោយសារតែពួកគេចង់ការពារបរិស្ថាន។

66666

ប្រសិនបើអ្នកគិតថាចង់សាកល្បងញ៉ាំរបបអាហារបែបម្ហូបបួសនេះ អ្នកប្រហែលជាឆ្ងល់ហើយថាតើវិធីនៃការញ៉ាំនេះហ្នឹងល្អសម្រាប់អ្នកទេ? ហើយខាងក្រោមនេះគឺអ្វីដែលអ្នកគួរតែដឹងពីវា។

4444444


ការសិក្សាបានបង្ហាញថាម្ហូបបួសអាចជួយអោយអ្នកមានសុខភាពបេះដូងល្អប្រសើរនិងមានអត្រាទាបក្នុងការកើតជំងឺផ្សេងៗ ហើយអ្នកដែលមិនញ៉ាំសាច់ប្រាកដជាមិនសូវមានឱកាសធាត់ ឬកើតជំងឺបេះដូងកូឡេស្តេរ៉ុលខ្ពស់ និងលើសឈាមដូចអ្នកញ៉ាំសាច់នោះទេ។ ប៉ុន្តែម្ហូបបួសក៏មានគុណវិបត្តិដែរដោយសារតែវា ងាយធ្វើអោយអ្នកកើតជំងឺទឹកនោមផ្អែមនិងមហារីកប្រភេទមួយចំនួនដែរ ជាពិសេសគឺជាជំងឺមហារីកបំពង់ GI , មហារីកសុដន់ និងស្បូមហារីកស្បូនចំពោះស្ត្រី ប៉ុន្តែជំងឺទាំងនេះវាកម្រហ្នឹងកើតមានណាស់៕

ប្រភព៖ បរទេស

555555