ធ្លាប់តែស្គាល់ថាល្បីមិនធម្មតាក្នុងការផលិតវីដេអូ! ឥឡូវមកតាមដានប្រវត្តិ Nas Daily ទាំងអស់គ្នា

Nas Daily ដែលឈ្មោះពិតរបស់គាត់ Nuseir Yassin គឺជាអ្នកបង្កើតវីដូអេខ្លីៗ ជនជាតិប៉ាឡេស្ទីន - អ៊ីស្រាអែល ដែលទទួលបានភាពល្បីល្បាញ ដោយសារតែការធ្វើវីដេអូខ្លីដែលមានរយៈពេល 1នាទីដើម្បីបង្ហោះនៅក្នុង Facebook។ វីដេអូរបស់គាត់ភាគច្រើន គឺធ្វើអំពីរឿងរ៉ាវអស្ចារ្យផ្សេងៗនៅជុំវិញពិភពលោក ហើយសូម្បីតែប្រទេសកម្ពុជាក៏គាត់ធ្លាប់មកដើម្បីធ្វើវីដេអូផងដែរ។

11

តោះនាំគ្នាមកដឹងពីប្រវត្តិមុននឹងគាត់ចាប់ផ្តើមធ្វើវីដេអូទាំងអស់គ្នា៖

Nas Daily បានបញ្ចប់ការសិក្សាតាំងពី ៧ឆ្នាំមុននៅសាលាដ៏ល្បីមួយរបស់អាមេរិចគឺសាលា Harvard ។ បន្ទាប់ពីគាត់បញ្ចប់ការសិក្សាបាន ៣ឆ្នាំ គាត់បានធ្វើដំណើរកំសាន្តមកកាន់អាស៊ីអាគ្នេយ៏ និងអឺរ៉ុបដើម្បីស្វែងយល់ពីខ្លួនឯង ហើយនៅពេលនោះគាត់បានធ្វើវីដេអូជាមួយហ្នឹងទូរស័ព្ទដៃរបស់គាត់ ហើយបានបង្ហោះវានៅលើ Youtube លេងតែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺមានអ្នកទស្សនាវីដេអូនោះជាច្រើន។ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះទេ ពោលគឺគាត់បានទៅធ្វើជា វិស្វករកម្មវិធី (software engineer) អោយក្រុមហ៊ុន Venmo និង paypal ទៅវិញ។

22

បន្ទាប់ពីធ្វើការបាន ២ឆ្នាំ គាត់បានសន្សំលុយគ្រប់គ្រាន់ បូករួមទាំងរៀនបានបទពិសោធន៍យ៉ាងច្រើនពីក្រុមហ៊ុន គាត់ក៏បានសម្រេចចិត្តឈប់ធ្វើការ ហើយស្វែងរកការងារដែលគាត់ចូលចិត្តពិតប្រាកដ។ ក្រោយចាកចេញពីការងារបាន ៤០០ថ្ងៃមក គាត់ក៏ចាប់ផ្តើមគិតថា ការធ្វើវីដេអូនៅលើប្រព័ន្ធ Internet ពិតជាអស្ចារ្យ និងគួរអោយចាប់អារម្មណ៍ ដូច្នេះហើយគាត់ក៏ចាប់ផ្តើមដាក់កំលាំងកាយ និង កំលាំងចិត្តដើម្បីធ្វើវា។

33


55

មិនបានប៉ុន្មានគាត់ក៏មានអារម្មណ៍ថាចង់ឈប់ធ្វើវីដេអូ ដោយសារតែគាត់ត្រូវធ្វើវីដេអូជាច្រើនដោយវាបានក្លាយជាសម្ពាធដែលធ្លាក់ទៅលើគាត់ ប៉ុន្តែគាត់នៅតែខំតស៊ូធ្វើវារហូតមានអ្នកតាមដានគាត់ចំនួន 120000 នាក់។ ហើយ ៣ឆ្នាំក្រោយមកគាត់ក៏បង្កើតក្រុមហ៊ុនផលិតវីដេអូមួយ ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើវិស័យមួយនេះ៕

អត្ថបទប្រែសម្រួល៖ ក្នុងស្រុក

66

77

44