មិនគួរឱ្យជឿ ឈើ ១០ ប្រភេទ ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក

បើនិយាយពីរឿងឈើវិញ វាមានច្រើនប្រភេទណាស់ដែលយើងរាប់មិនអស់នោះទេ ប៉ុន្តែឈើខ្លះត្រូវបានគេអោយតម្លៃទៅតាមគុណភាពរបស់វាផ្សេងៗគ្នា។ មានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់តម្លៃឈើ ប៉ុន្តែហេតុផលចម្បងបំផុតនោះគឺដោយសារតែឈើខ្លះកម្ររកបាន ពោលគឺវាកាន់តែកម្រ,តម្លៃវាក៏កាន់តែថ្លៃ។ ហើយវាពិតជាសំណាងណាស់សម្រាប់ទ្វីបអាហ្រ្វិកនិងឥណ្ឌាដែលជាកន្លែងដែលអាចរកឃើញឈើដែលមានតម្លៃថ្លៃបំផុត។

ខាងក្រោមនេះគឺជាឈើថ្លៃបំផុតទាំង ១០ នៅលើពិភពលោក៖

១. Bubinga

ជាធម្មតាឈើនេះត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដូចជា Congo, Angola និង Gabon។ វា ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការផលិតគ្រឿងសង្ហារិម,គ្រឿងឈើសម្រាប់តុបតែង និង កំរាលឥដ្ឋជាដើម។ វាក៏អាចប្រែទៅជាពណ៌ក្រហមផ្សេងៗគ្នានៅពេលដែលអ្នកលាបថ្នាំការពារឈើនៅលើវា ។

១

២. Ebony

ឈើមួយនេះត្រូវបានល្បីឈ្មោះដោយសារតែពណ៌ងងឹតដ៏ស្រស់ស្អាតរបស់វា មិនត្រឹមតែប៉ុណ្ណោះវាមានភាពធន់ហ្នឹង ទឹកនិងកម្តៅថ្ងៃ ហើយអ្វីដែរកាន់តែពិសេសនោះ គឺវាអាចស្ថិតស្ថេរជារៀងរហូត។ វាក៏អាចត្រូវបានរកឃើញនៅលើសំភារៈមួយចំនួនដូចជា កាំបិត, ឧបករណ៍ភ្លេង និង ពែងជាដើម។ Ebony គឺជាប្រភេទឈើកម្រមួយប្រភេទហើយត្រូវបានរកឃើញនៅទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ ។

២

3. Violet Wood

ដើមវាមានពណ៌ត្នោតប៉ុន្តែវាប្រែទៅជាពណ៌ violet ឬពណ៌ស្វាយបន្តិចម្តងៗ នៅពេលដែលវាត្រូវបានគេកាត់រួចហើយត្រូវពន្លឺថ្ងៃ។ ឈើមួយប្រភេទនេះគឺពិបាកក្នុងការធ្វើអោយវារាបស្មើរណាស់ ដូច្នេះហើយដើម្បីអាចច្នៃឈើ Violet បានគេត្រូវច្នៃវាដោយឧបករណ៍ត្រឹមត្រូវ ហើយទោះជាយ៉ាងណាក៏ដោយឈើនេះប្រើបានយូរហើយធន់នឹងទឹកផងដែរ ដែលធ្វើឱ្យតម្លៃរបស់វាថ្លៃ។

Screen Shot 2021 06 03 At 4.32.28 PM

៤. Cocobolo

ជាធម្មតាបណ្តូលរបស់វាគឺជាអ្វីដែលមនុស្សយកមកប្រើ ដោយសារតែលក្ខណៈរបស់វាដែលអាចផ្លាស់ប្តូរពណ៌របស់វាបន្ទាប់ពីត្រូវបានគេកាប់។ ឈើនេះធន់នឹងទឹកធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុតក្នុងការផលិតគ្រឿងសង្ហារិម, ឧបករណ៍តន្រ្តី និងវត្ថុជាច្រើនទៀត។ ក្រៅពីរូបរាងប្លែករបស់វា ឈើមួយនេះក៏មានលក្ខណៈពិសេសដែរដោយសារតែក្លិនរបស់វាក្រអូបដូចជាផ្កា ហើយឈើនេះពិបាករកណាស់ដែលវាដុះតែនៅអាមេរិកកណ្តាលនិងម៉ិកស៊ិកប៉ុណ្ណោះ។

៤

៥. Dalbergia

ប្រភេទឈើថ្លៃជាងគេបំផុតនេះអាចរកឃើញតែនៅក្នុងព្រៃស្រោងរបស់ប្រទេសឥណ្ឌាតែប៉ុណ្ណោះ ដែលធ្វើឱ្យមានការលំបាកក្នុងការរកវា។ ឈើមួយនេះទាមទារឱ្យមានជំនាញល្អឥតខ្ចោះដើម្បីអាចធ្វើការជាមួយវាបាន។ ទោះយ៉ាងណាក៏ដោយការស្វែងរកមនុស្សដែលអាចច្នៃឈើនេះបានគឺដូចជាការរកម្ជុលនៅក្នុងបាតសមុទ្រអញ្ចឹង។

៥


៦. Sandalwood

វាត្រូវបានគេចាត់ទុកថាជាឈើមួយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកដោយសារតែវាកម្រហើយធន់បានយូរ ជាពិសេសគេអាចយកវាមកធ្វើជាម្សៅថែមទៀតផង។ Sandalwood មានដើមកំណើតនៅឥណ្ឌា តែអ្នកក៏អាចរកវាឃើញនៅក្នុងប្រទេសហ្វីលីពីន ចិន អូស្ត្រាលី និង ឥណ្ឌូនេស៊ីផងដែរ ។ ឈើមួយនេះមានពណ៌ខុសៗគ្នាដូចជា ពណ៌ប្រផេះ ត្នោត និង ក្រហម។ ឈើនេះភាគច្រើនត្រូវបានគេយកទៅធ្វើជា គ្រឿងសង្ហារឹម និងឆ្លាក់។

Screen Shot 2021 06 03 At 4.32.53 PM

៧. Agarwood

ដើមឈើនេះអាចត្រូវបានគេរកឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ ហិម៉ាឡៃ និង ឥណ្ឌាខាងជើង។ អ្វីដែលប្លែកអំពីឈើនេះគឺថាវាមានតម្លៃខ្ពស់បំផុតនៅពេលវាដុះផ្សិត។ ដោយសារតែពេលវាដុះផ្សិតការផ្លាស់ប្តូរពណ៌នឹងកើតឡើង ហើយថែមទាំងមានការលេចចេញនូវក្លិនឈើប្លែកទៀងផង។ អារ៉ាប់ប៊ីសាអូឌីតនិងឥណ្ឌូណេស៊ីគឺជាប្រទេសឈានមុខគេនៅក្នុងទីផ្សារក្នុងការនាំចូលឈើមួយប្រភេទនេះ។ លើសពីនេះទៀតប្រេងដែលបានស្រង់ចេញពី Agarwood ក៏ត្រូវបានប្រើសម្រាប់ថ្នាំនិងពិធីសាសនាមួយចំនួននៅក្នុងប្រទេសផ្សេងៗផងដែរ។

៧

៨. Lignum Vitae

Lignum Vitae លូតលាស់នៅអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល។ មិនដូចឈើដទៃទៀតទេដែលត្រូវបានលក់ដោយបំណែកៗ ដោយសារតែឈើនេះត្រូវបានគេលក់ដោយទម្ងន់របស់វា។ ហើយវាគឺជាឈើមួយដែលមានទំងន់ធ្ងន់បំផុតនៅលើពិភពលោក។

៨

៩.Pink lvory

តាំងពីយូរយារណាស់មកហើយមានតែស្តេចហ្សូលូប៉ុណ្ណោះ ដែលអាចប្រើឈើពណ៌ផ្កាឈូកនេះបាន ហើយអ្នកដែលហ៊ានប្រើវាត្រូវបានផ្តន្ទាទោសដោយទោសប្រហារជីវិត។ សព្វថ្ងៃអ្នកឯកទេសជាច្រើនបានអះអាងថាឈើនេះកម្រណាស់បើប្រៀបធៀបនឹងពេជ្រ ហើយឈើនេះអាចត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូង ម៉ូហ្សំប៊ិកនិង ហ្សីមបាវេ។

៩

១០. African Black Wood

ឈើមួយនេះត្រូវបានគេរកឃើញនៅសេណេហ្គាល់ អាហ្វ្រិកខាងត្បូង និង អេរីទ្រា ។ ឈើប្រភេទនេះត្រូវបានគេស្គាល់ថាជាឈើមួយប្រភេទដែលថ្លៃជាងគេនិងកម្របំផុតនៅលើភពផែនដី។ ឈើអាហ្រ្វិកពណ៌ខ្មៅនេះ គឺជាឈើល្អបំផុតដែលត្រូវបានប្រើនៅក្នុងឧបករណ៍មួយចំនួនដូចជា ហ្គីតា និង clarinet ជាដើម។ ទោះយ៉ាងណាក៏ដោយដោយសារតែមានការកេងប្រវ័ញ្ចខុសច្បាប់និងការឡើងកម្តៅពិភពលោក ធ្វើអោយឈើនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រហមនៃការគំរាមកំហែងរបស់IUCN ហើយគេជឿថាឈើនេះអាចនឹងបាត់ទៅវិញទាំងស្រុង៕

១០០

ប្រភព៖ បរទេស