សង្វេក! ព្រោះតែជីវភាព សុខចិត្តលាបខ្លួនពណ៌ប្រាក់ដើម្បីដើរសុំទាន

ស្ត្រីមេម៉ាយម្នាក់ ដែលជាជាជនជាតិឥណ្ឌូនេស៊ីមានឈ្មោះ Puryanti និងកូនប្រុសអាយុប្រាំឆ្នាំរបស់នាង បានលាបរាងកាយរបស់ពួកគេដោយប្រើថ្នាំលាបពណ៌ប្រាក់ និងឱនក្បាលដូចជាមនុស្សយន្ត ដើម្បីអំពាវនាវសុំលុយពីអ្នកធ្វើដំណើរនៅផ្លូវបំបែកដ៏មមាញឹកមួយនៅខាងក្រៅរដ្ឋធានី ចាកាតា។

១

ពួកគេស្ថិតក្នុងចំណោមក្រុមមនុស្សដែលត្រូវបានគេហៅថា “ មនុស្សពណ៌ប្រាក់ ” ដែលប្រើយុទ្ធសាស្រ្តលាបពណ៌ខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដំណើរ ដើម្បីធ្វើការសុំទានរកលុយចិញ្ចឹមជីវិត បន្ទាប់ពីវីរុសកូវិដ១៩នេះបានរុញច្រានសេដ្ឋកិច្ចពួកគេអោយធ្លាក់ចុះ។

មនុស្សពណ៌ប្រាក់ទាំងនោះបានយក ថ្នាំលាបផ្ទះពណ៌ប្រាក់មកលាយជាមួយហ្នឹងម្សៅសម្រាប់បោះពុម្ភក្រដាស និងខ្លាញ់ធម្មតាដែលគេយកមកធ្វើម្ហូប ហើយពួកគេបាននិយាយថាលាបខ្លួនបែបនេះគឺគ្មានផលប៉ះពាល់ដល់សុខភាពនោះទេ ។ ទោះជាពួកគេរកលុយមិនបានច្រើនពីការសុំទាននេះក៏ដោយ ពួកគេនៅតែតស៊ូធ្វើវាព្រោះតែពួកគេបាត់បង់ការងារ និងប្រាក់ចំណូលដែលជាហេតុបណ្តាលអោយពួកគេបង្ខំចិត្តធ្វើបែបនេះ។


២

មនុស្សគ្រប់គ្នាប្រាកដជាគិតថាធ្វើបែបនេះគឺវាមិនល្អឡើយ ប៉ុន្តែមនុស្សពណ៌ប្រាក់ទាំងនោះបាននិយាយថា “ខ្ញុំមិនខ្មាស់អៀនក្នុងការធ្វើការដូចនេះទេ” ព្រោះអ្វីដែលសំខាន់នោះគឺខ្ញុំអាចមានម្ហូបគ្រប់គ្រាន់សម្រាប់កូនៗ ព្រមទាំងឪពុកម្តាយចាស់ជរារបស់ខ្ញុំ៕

ប្រភព៖ បរទេស

៣