មិនគួរឱ្យជឿ មនុស្សទាំងនេះប្រើភាសាបក្សី ដើម្បីប្រាស្រ័យទាក់ទងគ្នា!

ប្រជាជនប្រហែល ១០,០០០ នាក់ដែលភាគច្រើននៅស្រុក Canakci នៃខេត្ត Giresun បានប្រើភាសាដែលជាស្រដៀងទៅហ្នឹងការហួចដើម្បីប្រាស្រ័យទាក់ទងគ្នា ។ ដោយសារតែផ្ទះពួកគេដែលនៅលើភ្នំនោះមានចម្ងាយឆ្ងាយពីគ្នា ហើយកាលពីមុនមិនមានទូរស័ព្ទប្រើប្រាស់ដូចឥឡូវ ដូចនេះហើយនៅពេលពួកគេចង់និយាយគ្នាម្តងៗ វាតម្រូវអោយពួកគេស្រែកដើម្បីនិយាយគ្នា ប៉ុន្តែក្រោយមកពួកគេយល់ថាប្រសិនបើពួកគេហួចប្រាកដជាងាយស្រួលជាងការស្រែក ដូចនេះហើយទើបមានភាសាបក្សីនេះមកដល់សព្វថ្ងៃ។

១

យូណេស្កូបាននិយាយថា “ ភាសាបេតិកភណ្ឌវប្បធម៌អរូបីមួយនេះ ត្រូវតែការពារជាបន្ទាន់” ដោយសារតែឥទ្ធិពលនៃការផ្លាស់ប្តូរសង្គមនិងបច្ចេកវិទ្យាសម័យថ្មី ដូចជាការប្រើប្រាស់ទូរស័ព្ទចល័តកើនឡើង ទើបធ្វើអោយមានការគំរាមកំហែងដល់ភាសាបក្សីមួយនេះ ដោយពួកគេខ្លាចថាវាហ្នឹងបាត់បង់បន្តិចម្តងៗ។

២


អាជ្ញាធរស្រុកក៏បានចាប់ផ្តើមបង្រៀនភាសាបក្សីនេះទៅក្មេងៗនៅកម្រិតបឋមសិក្សា ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយអ្នកភូមិ Kuskoy នៅតែបានរក្សាទំនៀមទំលាប់មួយនេះបានយ៉ាងខ្ជាប់ខ្ជួន និងខិតខំប្រឹងប្រែងដើម្បីរក្សាការអនុវត្តន៍នេះតាមរយៈមហោស្រពភាសាបក្សីប្រចាំឆ្នាំរបស់ពួកគេ។ យ៉ាងណាមិញ ពួកគេនឹងមិនបោះបង់ចោលភាសាមួយនេះឡើយ ទោះបីជាពួកគេអាចនិយាយគ្នាបានតាមទូរស័ព្ទជំនួសអោយការហួចក៏ដោយ ៕

ប្រភព៖ បរទេស

៣