ទាហានកែភេទម្នាក់របស់កូរ៉េខាងត្បូង បាត់បង់ជីវិតបន្ទាប់ពីត្រូវគេបណ្តេញចេញពីអង្គភាព

យោងទៅតាមទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ទាហានប្តូរភេទដំបូងគេបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេបណ្តេញចេញពីអង្គភាពបន្ទាប់ពីគេរកឃើញថា នាងបានធ្វើការវះកាត់ប្តូរភេទពីមនុស្សស្រីទៅជាមនុស្សប្រុសហើយចូលមកបម្រើកងទ័ព។ ប៉ុន្តែជាអកុសល បន្ទាប់ពីត្រូវបានគេបណ្តេញចេញពីអង្គភាពរួច គេប្រទះឃើញថានាងបានដេកស្លាប់នៅក្នុងផ្ទះរបស់នាងបាត់ទៅហើយ ដែលគេសង្ស័យថាវាគឺជាការធ្វើអ.ត្ត . ឃាត។

1

Byun Hee-soo ដែលជាអតីតបុគ្គលិកសេនាធិការ បានចុះឈ្មោះស្ម័គ្រចិត្តក្នុងការបម្រើកងទ័ពតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ និងបានធ្វើការវះកាត់ប្តូរភេទរបស់នាងនៅប្រទេសថៃ ក្នុងកំឡុងឆ្នាំ ២០១៩ ។ Byun Hee-soo ត្រូវបានបង្ខំចិត្តចាកចេញពីអង្គភាពទាំងទឹកភ្នែកបន្ទាប់ពីត្រូវបានគេបណ្តេញចេញ ដោយសារតែនៅប្រទេសកូរ៉េខាងត្បូងគេមិនអនុញ្ញាតអោយមនុស្សស្រីកែភេទចូលទៅបម្រើកងទ័ពនោះឡើយ។

Screen Shot 2021 06 06 At 12.44.37 AM


បន្ទាប់ពីអ្នកប្រឹក្សាផ្នែកសុខភាពផ្លូវចិត្តបានទូរស័ព្ទទៅសេវាបន្ទាន់ដើម្បីរាយការណ៍ថាពួកគេមិនបានឃើញ Byun Hee-soo មកពិនិត្យសុខភាពតាមការកំណត់ និងទាក់ទងមិនបាននោះ ភ្នាក់ងារពន្លត់អគ្គីភ័យក៏បានសម្រេចចិត្តទៅផ្ទះរបស់នាងនៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០២១ ។ អ្វីដែលគួរសង្វេគចិត្តនោះ គឺពួកគេបានប្រទះឃើញនាង Byun Hee-soo អាយុ ២៣ ឆ្នាំ ដេកស្លាប់នៅក្នុងផ្ទះរបស់នាងបាត់ទៅហើយ ដែលផ្ទះនោះស្ថិតក្នុងខេត្ត Cheongju ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ។

ការស្លាប់របស់នាងត្រូវបានគេសង្ស័យថាជាការធ្វើ អ ត្ត. ឃា ត ដោយសារតែនាងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣ដងរួចទៅហើយ យ៉ាងណាមិញពួកគេនៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ហើយប៉ូលីសក៏កំពុងតែធ្វើការស៊ើបអង្កេតអំពីការស្លាប់របស់នាងយ៉ាងយកចិត្តទុកដាក់ផងដែរ៕

3

អត្ថបទ៖ ក្នុងស្រុក