មានដឹងអត់ថាញុំាចេកពីរផ្លែ ក្នុងមួយថ្ងៃអាចជួយអ្វីខ្លះដល់រាងកាយអ្នក?

ចេកគឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើ ដែលត្រូវបានគេស្គាល់ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយសារតែវាមានអត្ថប្រយោជន៍យ៉ាងច្រើនទៅដល់រាងកាយរបស់អ្នក ហើយថែមទាំងមានតម្លៃថោកថែមទៀតផង ។ វាមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ និង សម្បូរទៅដោយសារធាតុបំប៉នជាច្រើន សាកសមជាផ្លែឈើដែលអ្នកគួរតែបរិភោគយ៉ាងហោចណាស់អោយបានពីរផ្លែក្នុងមួយថ្ងៃ។

ប៉ុន្តែតើអ្នកដឹងរឺទេថាការញុំាចេកពីរផ្លែក្នុងមួយថ្ងៃអាចផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យអ្វីខ្លះ?

 

1

ការបរិភោគចេក ២ ផ្លែក្នុងមួយថ្ងៃអាចជួយអ្នកក្នុងការគ្រប់គ្រងសម្ពាធឈាម រក្សាពោះវៀនអោយមានសុខភាពល្អ ស្រកទំងន់ និងការពារភ្នែករបស់អ្នកបានយ៉ាងប្រសើរ។ ចេកមានផ្ទុកជាតិស្ករពីធម្មជាតិ sucrose និង fructose ដែលផ្តល់ឱ្យពួកគេនូវរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែវាក៏មានផ្ទុកនូវវីតាមីន ជាតិរ៉ែ និងជាតិ fiber ផងដែរ ដែលធ្វើឱ្យពួកគេសកម្មក្នុងការជួយប្រព័ន្ធរាងកាយរបស់អ្នក។


2

ជាពិសេសចេកបានផ្តល់នូវបរិមាណវីតាមីន B6 វីតាមីនC និងប៉ូតាស្យូមក្នុងបរិមាណសមរម្យថែមទៀតផងដែលវាអាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺក្រិនសរសៃឈាម ជំងឺបេះដូងនិងជំងឺមហារីកជាដើម។

ការស្រាវជ្រាវបានអោយដឹងថា ផ្លែចេកទុំខ្លាំងដែលប្រែសំបកទៅជាពណ៌ខ្មៅដុំៗ វាមានផ្ទុកនូវសារធាតុ TNF ដែលអាចរារាំងកោសិកាដុំសាច់ពីការលូតលាស់និងរាលដាលបាន។ ដូច្នេះជំនួសឱ្យការបោះចោលចេកដែលទុំខ្លាំង ដោយស្មានថាវាស្អុយរលួយអ្នកគួរតែបរិភោគវាដើម្បីទទួលបានសារធាតុចិញ្ចឹមល្អៗដែលអាចការពារសុខភាពរបស់អ្នកពីជំងឺធ្ងន់ធ្ងរផ្សេងៗ៕

3

អត្ថបទ៖ បរទេស