តោះសង្កេតមើលទាំងអស់គ្នា ព្រោះម្រាមដៃអាចបង្ហាញពីអត្តចរិករបស់មនុស្សប្រុសបាន

យោងទៅតាមការស្រាវជ្រាវមួយចំនួនបានអោយដឹងថា ម្រាមដៃក៏អាចបង្ហាញពីអត្តចរិករបស់មនុស្សប្រុសបានផងដែរ ។ វាពិតជាចម្លែកណាស់ ដែលអាថ៌កំបាំងទាំងនោះស្ថិតនៅលើម្រាមចង្អុល និងម្រាមដៃនាងរបស់អ្នក ពោលគឺវាអាចប្រាប់ពីប្រភេទមនុស្ស ដែលបានបែងចែកជាបីខុសៗគ្នា។

តើម្រាមដៃរបស់អ្នកជាប្រភេទមួយណា A, B រឺ C? តោះមកមើលអត្ថន័យរបស់ដៃទាំងបីប្រភេទនេះទាំងអស់គ្នា!

1

A. ម្រាមដៃនាងវែងជាងម្រាមចង្អុល

វាបានបង្ហាញថាមនុស្សដែលមានម្រាមដៃបែបនេះគឺជាមនុស្សសង្ហា ដែលពួកគេមានមន្តស្នេហ៍និងអាចចុះសម្រុងជាមួយមនុស្សគ្រប់គ្នាបានយ៉ាងងាយស្រួល។ យ៉ាងណាមិញ ពួកគេរាងច្រឡើមបន្តិចហើយជាមនុស្សដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់។

A

B. ម្រាមចង្អុលវែងជាម្រាមដៃនាង


បុរសដែលមានដៃប្រភេទនេះ គឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយថែមទាំងចូលចិត្តក្នុងការនៅម្នាក់ឯងទៀតផងដោយសារតែពួកគេមិនចូលចិត្តការរំខាន។ ទោះជាយ៉ាងណា នៅពេលដែលនិយាយអំពីស្នេហាពួកគេមិនសូវមានទំនុកចិត្តទេ ព្រោះពួកគេមិនមែនជាមនុស្សដែលក្លាហ៊ានក្នុងការចាប់ផ្តើមទំនាក់ទំនងស្នេហាដូចអ្នកដទៃឡើយ។

B

C. ម្រាមចង្អុលនិងម្រាមដៃនាងស្មើគ្នា

បុរសដែលមានដៃបែបនេះភាគច្រើនជាអ្នកពូកតែសម្រុះសម្រួល ស្មោះត្រង់ និងចូលចិត្តផ្តល់នូវការស្រឡាញ់។ អ្វីគ្រប់យ៉ាងគឺមានតុល្យភាពជាមួយមនុស្សប្រភេទនេះ។ ពួកគេមានភាពស្ងប់ស្ងាត់ហើយអ្វីៗហាក់ដូចជាដំណើរការបានយ៉ាងរលូនដូចជាបានរៀបចំទុកជាមុនអញ្ចឹង ៕

C

ប្រភព៖ បរទេស