អំពើពុករលួយត្រូវបានគេចាត់ទុកជាមេរោគដែលអាចបំផ្លាញនិងធ្វើអោយមានភាពច្របូកច្របល់នៅក្នុងប្រទេសមួយបាន ហើយដោយសារតែប្រទេសទាំងអស់នៅក្នុងពិភពលោកសុទ្ធតែជួបនូវវិបត្តិអំពើពុករលួយ ដូចនេះហើយទើបបានជាគេសម្រេចចិត្តបង្កើតនូវអង្គការតម្លាភាពអន្តរជាតិមួយដែលមានទីតាំងមូលដ្ឋានស្ថិតនៅប្រទេសអាឡឺម៉ង់ ។ អង្គការមួយនេះត្រូវបានគេស្គាល់ថាជាអង្គការក្រៅរដ្ឋាភិបាល ដែលមានមុខងារក្នុងការកំណត់អំពើពុករលួយចំពោះការប្រើប្រាស់អំណាចសាធារណៈមិនត្រឹមត្រូវសម្រាប់ផលប្រយោជន៍ឯកជនផ្សេងៗនៅជុំវិញពិភពលោក។ ក្នុងនោះប្រទេសអ៊ីរ៉ាក់ត្រូវបានគេដឹងថាជាប្រទេសដែលពុករលួយបំផុតនៅក្នុងពិភពលោកនេះបើយោងតាមចំណាត់ថ្នាក់ដែលគេបានកត់ត្រានៅឆ្នាំ២០២១នេះ។
គណៈកម្មាធិការសុចរិតភាពរបស់អ៊ីរ៉ាក់បានចេញនូវសេចក្តីប្រកាសថា ខ្លួនបានចោទប្រកាន់រដ្ឋមន្រ្តីបច្ចុប្បន្ននិងអតីតរដ្ឋមន្រ្តីចំនួន ៦៣ នាក់ពីបទពុករលួយចំនួន ៩២ ករណីនៅក្នុងឆ្នាំ ២០២០រួចមកហើយ តែយ៉ាងណាមិញពួកគេក៏នៅតែព្យាយាមប្រឆាំងនឹងអំពើពុករលួយនៅក្នុងឆ្នាំ២០២១នេះផងដែរ។
ខាងក្រោមនេះគឺជាបញ្ជីចំណាត់ថ្នាក់ប្រទេសទាំង១០ដែលពុករលួយជាងគេ៖
ចំណាត់ថ្នាក់ទី ១
•ប្រទេសអ៊ីរ៉ាក់ (Iraq)
ចំណាត់ថ្នាក់ទី ២
•ប្រទេសកូឡុំប៊ី (Colombia )
ចំណាត់ថ្នាក់ទី ៣
•ប្រទេសម៉ិកស៊ិកកូ (Mexico)
ចំណាត់ថ្នាក់ទី ៤
•ប្រទេសប្រេស៊ីល (Brazil)
ចំណាត់ថ្នាក់ទី ៥
•ប្រទេសរុស្ស៊ី (Russia)
ចំណាត់ថ្នាក់ទី ៦
•ប្រទេសហ្គាតេម៉ាឡា (Guatemala)
ចំណាត់ថ្នាក់ទី ៧
•ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
ចំណាត់ថ្នាក់ទី ៨
•ប្រទេសលីបង់ (Lebanon )
ចំណាត់ថ្នាក់ទី ៩
•ប្រទេសអែលសាវ៉ាឌ័រ (El Salvador )
ចំណាត់ថ្នាក់ទី ១០
•ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
ប្រភព៖ បរទេស