ខ្លាញ់ក្នុងរបបអាហារគឺសំដៅទៅលើខ្លាញ់និងប្រេងធម្មជាតិ ដែលត្រូវបានរកឃើញនៅក្នុងសត្វ , រុក្ខជាតិនិងអាហារកែច្នៃមួយចំនួន។ ខ្លាញ់ក្នុងរបបអាហារត្រូវបានបង្កើតឡើងដោយអាស៊ីតខ្លាញ់ ហើយវាមានពីរប្រភេទគឺ ខ្លាញ់ឆ្អែតនិងខ្លាញ់មិនឆ្អែត។ កាលពីមុន គ្រូពេទ្យប្រហែលជាណែនាំឱ្យអ្នកចៀសវាងនូវជាតិខ្លាញ់ក្នុងរបបអាហារដើម្បីការពារការឡើងទម្ងន់និងបញ្ហាសុខភាពដូចជាជំងឺបេះដូងនិងទឹកនោមផ្អែមជាដើម ប៉ុន្តែឥឡូវនេះគ្រូពេទ្យបានរកឃើញថាខ្លាញ់ទាំងអស់មិនអាក្រក់នោះទេ ហើយខ្លាញ់ក្នុងរបបអាហារខ្លះក៏អាចបន្ថយកម្រិតកូឡេស្តេរ៉ុលរបស់អ្នក និងជួយឱ្យអ្នកមានសុខភាពល្អថែមទៀតផង។
ខ្លាញ់ក្នុងរបបអាហារមានមុខងារសំខាន់ៗជាច្រើនចំពោះសុខភាពដូចជា៖
• ផ្តល់ឱ្យអ្នកនូវថាមពល
• បង្កើតកោសិកាក្នុងរាងកាយ
• ជួយឱ្យរាងកាយរបស់អ្នកស្រូបយកវីតាមីនពីអាហារ
• ធ្វើឱ្យរាងកាយរបស់អ្នកមានភាពកក់ក្តៅ
• ការពារសរីរាង្គរបស់អ្នកពីបាក់តេរីផ្សេងៗ។
ចំណុចសំខាន់គឺត្រូវរក្សាតុល្យភាពខ្លាញ់និងសារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងរបបអាហាររបស់អ្នកនិងបរិភោគប្រភេទខ្លាញ់ណាដែលល្អបំផុតក្នុងបរិមាណមួយដែលត្រឹមត្រូវត្រឹមត្រូវ។
ការសិក្សាបានបានបង្ហាញថាការបរិភោគត្រីដែលមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អផងដែរ ហើយអ្នកគួរតែទទួលយកខ្លាញ់សំខាន់ៗទាំងនេះពីអាហារ ព្រោះរាងកាយរបស់អ្នកមិនអាចបង្កើតវាបាននោះទេ ។
ដើម្បីទទួលបានខ្លាញ់ក្នុងរបបអាហារគ្រប់គ្រាន់ទៅក្នុងរាងកាយរបស់អ្នក សូមធ្វើការបរិភោគអាហារដូចជាត្រីសាម៉ុន , ត្រីម៉ាស្ទ័រ , ត្រី herring , ផ្លែបឺរ , ប្រេងអូលីវ , ប្រេងសណ្តែកដី និង ផ្លែWalnuts អោយបានយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ដើម្បីទទួលបាននូវសុខភាពល្អ និងប្រព័ន្ធរាងកាយយ៉ាងរឹងមាំ ៕
ប្រភព:បរទេស