តាមពិតទៅ ការយំអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលអ្នកនឹកស្មានមិនដល់

ការយំគឺជាការឆ្លើយតបពីធម្មជាតិដែលមនុស្សមានចំពោះអារម្មណ៍ជាច្រើនរួមមាន ការសោកសៅ, ភាពទុក្ខព្រួយ, សេចក្តីរីករាយ និងការខកចិត្ត។ ប៉ុន្តែតើការយំមានអត្ថប្រយោជន៍ចំពោះសុខភាពដែរឬទេ? ជាការពិតណាស់ការយំមិនមែនអត់ប្រយោជន៍នោះទេ ពោលគឺវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា ជួយដល់ភ្នែក , ជួយបន្ធូរអារម្មណ៍ និងកត្តាមួយចំនួនទៀតដែលមានរៀបរាប់នៅខាងក្រោម។

 

Y1

 

ជាទូទៅមនុស្សបង្កើតទឹកភ្នែកបីប្រភេទ៖

-Basal: បំពង់បង្ហូរទឹកភ្នែកតែងតែបញ្ចេញទឹកភ្នែក Basal ជាប្រចាំដែលជាអង្គធាតុរាវប្រឆាំងនឹងបាក់តេរីដែលសំបូរទៅដោយជាតិប្រូតេអ៊ីនដែលជួយឱ្យភ្នែកមានសំណើមគ្រប់ពេលដែលមនុស្សព្រិចភ្នែក។

-Reflex៖ ទាំងនេះគឺជាទឹកភ្នែកដែលបង្កឡើងដោយការរលាកដូចជាខ្យល់, ផ្សែងឬខ្ទឹមបារាំង។ ទឹកភ្នែកទាំងនេះត្រូវបានដោះលែងឱ្យបញ្ចេញមកក្រៅ និង ការពារភ្នែក។

-Emotional៖ វាជាទឹកភ្នែកដែលមនុស្សស្រក់មកដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ជាច្រើន ហើយទឹកភ្នែកទាំងនេះផ្ទុកនូវកម្រិតស្ត្រេសខ្ពស់ជាងប្រភេទទឹកភ្នែកដទៃទៀត។

 

Y2

 

ខាងក្រោមនេះគឺជាការបកស្រាយ ប្រសិនបើអ្នកឆ្ងល់ថាការយំជួយអ្វីបានខ្លះនោះ!

១.ការលួងលោមខ្លួនឯង

ប្រភពនៃការសិក្សា ឆ្នាំ ២០១៤ បានរកឃើញថាការយំអាចមានឥទ្ធិពលក្នុងការផ្តល់ភាពកក់ក្តៅដល់មនុស្សទូទៅ ហើយគេក៏បានពន្យល់ដែលថា ការយំអាចធ្វើឱ្យមនុស្សអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន, កាត់បន្ថយទុក្ខព្រួយ, ជួយឱ្យមនុស្សសម្រាក និងអាចធ្វើឱ្យចិត្តបាន។


២.ជួយបំបាត់ការឈឺចាប់

ការស្រាវជ្រាវបានរកឃើញថាប្រភពបន្ថែមក្រៅពីការធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែក គឺវាបានបញ្ចេញអុកស៊ីតូស៊ីននិងអរម៉ូន endorphins ។ ដែលសារធាតុគីមីទាំងនេះធ្វើអោយមនុស្សមានអារម្មណ៍ល្អហើយក៏អាចបន្ធូរអារម្មណ៍ឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តបានផងដែរ។ តាមរបៀបនេះការយំអាចជួយកាត់បន្ថយការឈឺចាប់និងលើកកម្ពស់អារម្មណ៍សុខុមាលភាពជាដើម។

៣.បញ្ចេញជាតិពុល និងបន្ថយភាពតានតឹង

នៅពេលមនុស្សយើងយំឆ្លើយតបនឹងភាពតានតឹង នោះទឹកភ្នែករបស់ពួកគេមានបង្កប់នូវអរម៉ូនស្ត្រេសនិងសារធាតុគីមីផ្សេងៗទៀត។ អ្នកស្រាវជ្រាវជឿថាការយំអាចកាត់បន្ថយកម្រិតនៃសារធាតុគីមីទាំងនេះនៅក្នុងខ្លួនដែលអាចធ្វ់អោយអ្នកមិនសូវមានភាពភាពតានតឹង។

 

Woman Suffering From Depression Sitting On Bed And Crying

 

៤.ប្រឆាំងនឹងបាក់តេរី

ការយំមិនត្រឹមតែជួយសំលាប់បាក់តេរីនោះទេ ប៉ុន្តែវាក៏ជួយលាងសម្អាតកែវភ្នែកអោយបានស្អាតផងដែរ ព្រោះទឹកភ្នែកមានផ្ទុកសារធាតុរាវហៅថាលីសូហ្ស៊ីម។ យោងតាមប្រភពពីគេហទំព័រ studyTrusted ឆ្នាំ ២០១១ បានរកឃើញថា លីសូហ្សីមមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអានុភាពដែលវាអាចជួយកាត់បន្ថយហានិភ័យដែលត្រូវបានបង្ហាញដោយភ្នាក់ងារជីវគីមីដូចជាអង់ទីរ៉ាក់ជាដើម។

៥.ធ្វើអោយប្រសើរឡើងនូវចក្ខុវិស័យ

ទឹកភ្នែក Basal ដែលត្រូវបានបញ្ចេញរាល់ពេលដែលមនុស្សម្នាក់ព្រិចភ្នែកជួយធ្វើឱ្យភ្នែកមានសំណើមនិងការពារភ្នាសរំអិលមិនឱ្យស្ងួត។ វិទ្យាស្ថានភ្នែកជាតិក៏បានពន្យល់ពីប្រសិទ្ធិភាពរំអិលនៃទឹកភ្នែកផងដែរ ថាវាអាចជួយឱ្យមនុស្សមើលឃើញកាន់តែច្បាស់ និងជៀសផុតពីការព្រិលភ្នែក ៕

 

Y4

បរទេស: បរទេស