រឿងរ៉ាវពិតដ៏គួរឱ្យចាប់អារម្មណ៍ អំពីនាឡិកាយក្សរបស់ទីក្រុងឡុងដ៍

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ប៉មនាឡិកាយក្សដែលមានឈ្មោះហៅក្រៅថា( Big Ben)មួយនេះហើយ ព្រោះវាគឺជាសញ្ញាសំគាល់ដ៏ល្បីល្បាញបំផុតរបស់ទីក្រុងឡុងដ៍ ។ វាមានអាយុកាលយូរលង់ណាស់មកហើយពោលគឺបានសាង់សង់តាំងពី ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ១៨៤៣ មកម្ល៉េះ ហើយនាឡិកាមួយនេះតែងតែត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើន និងទទួលបានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែប្រហែលជាអ្នកមិនបានដឹងទេថា តើមានរឿងរ៉ាងអ្វីខ្លះដែលគួរអោយចាប់អារម្មណ៍អំពីនាឡិកាយក្សដ៏អស្ចារ្យមួយនេះ ដូច្នេះហើយនាំគ្នាមកអានការបកស្រាយខាងក្រោមទាំងអស់គ្នា!

 

Aa

 

១.វាធ្វើដំណើរតាមល្បឿនពន្លឺ

ជាទូទៅសម្លេងរបស់វាបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងល្បឿនពន្លឺនិងសម្លេង ព្រោះប្រសិនបើអ្នកឈរនៅខាងក្រោមប៉មនាឡិកាដោយមានវិទ្យុហើយស្តាប់ការផ្សាយបន្តផ្ទាល់ នោះអ្នកនឹងលឺសម្លេងវិទ្យុមុនពេលអ្នកលឺសម្លេងចេញពីប៉មនេះ។ មូលហេតុរបស់វានោះគឺដោយសាររលកវិទ្យុធ្វើដំណើរក្នុងល្បឿន ១៨៦.០០០ ម៉ាយក្នុងមួយវិនាទី ខណៈពេលដែលសំឡេងរបស់ប៉មនាឡិកាធ្វើដំណើរតែ ០,២ ម៉ាយក្នុងមួយវិនាទីប៉ុណ្ណោះ។

 

As

 

២.កណ្តឹងនៅក្នុងនាឡិកាមិនមែនជាកណ្តឹងដើមទេ

តាមពិតកណ្តឹងដើមសម្រាប់បន្លឺសម្លេងនាឡិកាយក្សមួយនេះត្រូវបានបង្កើតឡើងដោយលោក Warners of Norton ក្បែរទីក្រុង Stockton-on-Tees ក្នុងឆ្នាំ ១៨៥៦។ កណ្តឹងនោះបានដំណើរការយ៉ាងល្អអស់រយៈពេលជាច្រើនខែក្នុងកំឡុងពេលធ្វើតេស្តរហូតដល់លោក Edmund Beckett Denison បានធ្វើការសម្រេចចិត្តដកវាចេញ ដើម្បីធ្វើការបន្ថែមញញួរអោយធំ ក្នុងគោលបំណងបង្កើតសំលេងនាឡិកាអោយកាន់តែលឺខ្លាំងជាងមុន ។

 

Ad

៣.មានគុកនៅក្នុងនាឡិកា

ឡើងទៅលើនាឡិកាយក្សមួយនេះចំនួន១១៤ ជំហាន, ដោយប្រហែលមួយភាគបីនៃផ្លូវអ្នកនឹងបានទៅដល់បន្ទប់ពន្ធនាគារ ដែលវាជាកន្លែងសមាជិកសភាត្រូវបានជាប់ពន្ធនាគារប្រសិនបើពួកគេរំលោភបំពានក្រមសីលធម៌។ អស់រយៈពេលជាយូរមកហើយប្រជាជនជឿថាអ្នកស្រី suffragette Emmeline Pankhurst គឺជាមនុស្សចុងក្រោយបង្អស់ដែលត្រូវបានគេរក្សាទុកនៅក្នុងបន្ទប់ពន្ធនាគារមួយនេះ ប៉ុន្តែគ្មានភស្ដុតាងណាមួយដែលអាចបញ្ជាក់ពីរឿងនេះបានទេ។

 


Af

 

៤.វាមានពន្លឺយ៉ាងភ្លឺ

មុខនាឡិកានីមួយៗដែលមានប្រវែងប្រហែល ៧ ម៉ែត្រ (២៣ ហ្វីត) ត្រូវបានបំភ្លឺដោយអំពូល ២៨ ៨៥ វ៉ាត់ដែលអាចប្រើបានរហូតដល់ ៦០.០០០ ម៉ោង ពោលគឺអាចប្រើបានរហូតទៅដល់ជិត ៧ឆ្នាំឯណោះ។

 

Ah

៥.ឈ្មោះរបស់វាមិនច្បាស់លាស់ទេ

ដំបូងវាត្រូវបានគេសន្មត់ហៅឈ្មោះវាថា រ៉ូយ៉ាល់ Victoria ប៉ុន្តែនៅក្នុងឆ្នាំ ២០១២ ប៉មនេះត្រូវបានប្តូរឈ្មោះទៅជាអេលីហ្សាបែត Tower ទៅវិញដើម្បីសម្គាល់ពិធីអភិសេករបស់ម្ចាស់ក្សត្រី Diamond Jubilee។

ចំណែកឯឈ្មោះ Big Ben នេះត្រូវបានគេជឿថាដាក់តាមឈ្មោះលោក Benjamin ដែលគាត់គឺជាស្នងការសម្រាប់ការងារទីមួយ ហើយឈ្មោះរបស់គាត់ត្រូវបានចារឹកនៅខាងក្នុងកណ្ដឹងមួយនេះ ។ តែយ៉ាងណាមិញដោយសារតែឈ្មោះរបស់វាមានប្រភពមិនច្បាស់ ដូច្នេះហើយទើបគេតែងតែហៅឈ្មោះកាត់វាថាជា “ ប៉មនាឡិកា”៕

 

Al

 

Ak

 

 

ប្រភព: បរទេស