ដើមឈើទាំង១០ ដែលមានភាពល្បីល្បាញជាងគេនៅលើពិភពលោក

ដើមឈើនីមួយៗតែងតែមានលក្ខណៈដូចនិងខុសគ្នាទៅតាមប្រភេទនីមួយៗរបស់វា។ គេសង្គេតឃើញថាដើមឈើដែលមានភាពល្បីល្បាញខ្លះបានបាត់ខ្លួនបន្តិចម្តងៗដោយសារតែគ្រោះធម្មជាតិនិងការបំផ្លាញដោយមនុស្ស តែទោះជាយ៉ាងនេះក្តី ដើមឈើដ៏អស្ចារ្យជាច្រើននៅតែបន្សល់ទុកនៅលើផែនដី ។

ហើយប្រសិនបើអ្នកឆ្ងល់ថាពួកគេមានភាពអស្ចារ្យនិងខុសពីគេយ៉ាងណានោះ សូមពិនិត្យមើលបញ្ជីដើមឈើខាងក្រោមនេះ ៖

១. ដើម Oak

 

T1

ដើមឈើនេះប្រភេទនេះត្រូវបានគេប៉ាន់ស្មានថាមានអាយុចន្លោះពី ៨០០ ទៅ ១០០០ ឆ្នាំ ហើយវាមានភាពល្បីល្បាញណាស់ដោយសារតែមានរឿងព្រេងជាច្រើនដែលទាក់ទងជាមួយហ្នឹងដើមឈើមួយនេះ។

២. ដើម Arbol del Tule

 

El Arbol Del Tule

នៅកណ្តាលទីក្រុងសាន់តាម៉ារីយ៉ា នៃរដ្ឋម៉ិចស៊ិកូ គេប្រទះឃើញមានដើមឈើដ៏ល្បីល្បាញមួយប្រភេទដែលមានឈ្មោះថា Arbol del Tule ។ ដើមឈើនេះត្រូវបានគេស្គាល់ថាជាមែកឈើដែលរឹងមាំជាងគេបំផុតនៅលើពិភពលោក ហើយការធ្វើតេស្តឌីអិនអេបានបង្ហាញថាវាជាដើមឈើតែមួយគត់ដែលមានអាយុកាលចន្លោះពី ១.២០០ ទៅ ៣០០០ ឆ្នាំ។

៣. ដើមកប្បាស ( Cotton )

 

T3

នៅឆ្នាំ ១៧៩២ ក្រុមទាសករជនជាតិអាហ្រ្វិកមួយក្រុម ទទួលបានសេរីភាពរបស់ពួកគេបន្ទាប់ពីបានប្រយុទ្ធប្រឆាំងនឹងប្រជាជនអង់គ្លេសក្នុងអំឡុងពេលសង្គ្រាមដើម្បីឯករាជ្យ។ អតីតទាសករមួយក្រុមនោះបានធ្វើពិធីថ្លែងអំណរគុណ ដើម្បីអរគុណព្រះចំពោះការផ្តល់សេរីភាពរបស់ពួកគេនៅក្រោមម្លប់ដើមឈើដ៏ធំមួយដែលឥឡូវត្រូវបានគេស្គាល់ថាជាដើមកប្បាស។ រឿងព្រេងនិទាននេះហើយ គឺជាមូលហេតុដែលធ្វើអោយដើមកប្បាសក្លាយជានិមិត្តរូបគួរឱ្យកត់សម្គាល់នៃហ្វ្រីថោនដែលស្ថិតនៅក្នុងប្រទេសសៀរ៉ាឡេអូនមកដល់ពេលបច្ចុប្បន្ននេះ។

៤. ដើម Boab

 

T4

ដើមឈើប្រហោងដ៏ធំមួយនៅភាគខាងត្បូងនៃដាប់ប៊ី ភាគខាងលិចប្រទេសអូស្រ្តាលីត្រូវបានគេប្រើម្តងរួចមកហើយនៅក្នុងឆ្នាំ ១៨៩០ សម្រាប់ដាក់អ្នកទោសជនជាតិដើមភាគតិចអូស្រ្តាលី។ ដោយសារតែវាជាដើមឈើបុរាណមួយ ដូចនេះហើយនាពេលបច្ចុប្បន្ននេះគេបានសាងសង់របងមួយព័ទ្ធជុំវិញវា ដើម្បីការពារដើមឈើនិងការពារវាពីការបំផ្លិចបំផ្លាញណាមួយ។

៥. ដើមឈើ Lone Cypress

 

T5

ជាទូទៅមនុស្សអាចមើលឃើញដើមឈើមួយនេះនៅក្បែរក្រុងម៉ុនតេរីក្នុងអំឡុងពេលធ្វើដំណើរតាមឆ្នេរខ្សាច់ Pebble Beach និងប៉ាស៊ីហ្វិកដែលមានចម្ងាយ ១៧ ម៉ាយល៍។ នេះបានធ្វើឱ្យវាក្លាយជាចំណុចពេញនិយមបំផុតក្នុងកំឡុងពេលធ្វើដំណើរ ដោយបានផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាតនៅតាមតំបន់ឆ្នេរសមុទ្រប៉ាស៊ីភិចដ៏គួរអោយចាប់អារម្មណ៍ ហើយលក្ខណៈពិសេសនៃដើមឈើនេះ គឺវាមាននៅឆ្នេរភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា។


៦. ដើម Dragon

 

T6

ដើម Dragon គឺជារុក្ខជាតិដែលគេស្គាល់ច្បាស់និងប្លែកបំផុតដែលមានទីតាំងស្ថិតនៅលើកោះសូតូត្រា។ វាមានលក្ខណៈប្លែកនិងខុសពីដើមឈើដទៃ ដោយសារតែរូបរាងរបស់វាស្ទើរតែអាចប្រៀបធៀបទៅនឹងឆ័ត្រដែលយើងប្រើប្រាស់រាល់ថ្ងៃអញ្ចឹង។

៧. ដើម Avenue of the Baobabs

 

T7

ស្ថិតនៅភាគខាងលិចនៃ Morondowa មានដើមឈើមួយប្រភេទដែលមានឈ្មោះថា Avenue of the Baobabs ។ ទេសភាពដ៏អស្ចារ្យរបស់វាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកធ្វើដំណើរជុំវិញពិភពលោកយ៉ាងខ្លាំង រហូតធ្វើឱ្យវាក្លាយជាកន្លែងដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេនៅ Morondowa ។

កាលពីប្រាំបីរយឆ្នាំមុនដើមឡើយឈើប្រភេទនេះវាស្ថិតនៅក្នុងព្រៃត្រូពិក ប៉ុន្តែក្រោយមកទៀតនៅពេលដែលប្រជាជនមានការរីកចម្រើន ដើមឈើជាច្រើនត្រូវបានគេបោសសម្អាតដោយសារកសិកម្ម ហើយដើមឈើប្រភេទនេះត្រូវបានគេដឹងថា មានតែមួយដើមប៉ុណ្ណោះដែលនៅរស់រានមានជីវិត។

៨. ដើម General Sherman

 

T8

នៅឧទ្យានជាតិ Sequoia នៃរដ្ឋកាលីហ្វ័រញ៉ា មានដើមឈើយក្សមួយប្រភេទដែលមានឈ្មោះថា General Sherman ដែលវាមានកម្ពស់រហូតទៅដល់ 83 ម៉ែត្រនិងមានអាយុប្រហែលជា ២,៣០០-២,៧០០ ឆ្នាំ។

៩. ដើមឈើនៃជីវិត (Tree of Life)

 

T9

ដើមឈើនៃជីវិតមួយនេះត្រូវបានគេស្គាល់ថាជាវត្ថុដែលមានពណ៌បៃតងតែមួយគត់ដែលស្ថិតនៅចំកណ្តាលវាលខ្សាច់ក្តៅនិងដាច់ឆ្ងាយពីបារ៉ែន ហើយដើមឈើនេះត្រូវបានគេជឿផងដែរថា មានអាយុចន្លោះពី ៤០០ ទៅ ៥០០ ឆ្នាំ។

១០. ដើម Cedars of God

 

T11

ដើមឈើនេះមានចំនួនប្រមាណ ៤០០ ដើមស្ថិតនៅលើភ្នំដែលនៅភាគខាងជើងប្រទេសលីបង់។ ដើមឈើទាំងនេះទទួលបានភាពល្បីល្បាញនិងត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារតែវា ត្រូវបានគេនិយាយប្រហែល 70 ដងនៅក្នុងព្រះគម្ពីរ ដែលទាក់ទងទៅហ្នឹងសាសនាគ្រឹស្តិ ៕

ប្រភព: បរទេស