ធ្លាប់តែមើលខ្មោចឆៅក្នុងរឿងចិន តោះឥឡូវនាំគ្នាមកដឹងប្រវត្តិវាទាំងអស់គ្នា!

ខ្មោចឆៅ មានប្រវត្តិតាំងពីរជ្ជកាលរាជវង្សឆេងមកម្លះ ដោយមានដើមកំណើតនៅក្នុងរឿងព្រេងចាងស៊ី។ ខ្សែភាពយន្តភ័យរន្ធត់របស់ហុងកុងនាទសវត្សឆ្នាំ ១៩៨០ និង ១៩៩០ បានរៀបរាប់ពីរឿងព្រេងនិទាននៃបិសាចជញ្ជក់ឈាមយ៉ាងលម្អិតជាលើកដំបូងនៅក្នុងវិស័យភាពយន្ត ដែលឆ្លុះបញ្ចាំងពីជំនឿអរូបីដែលបានចងក្រងនៅចន្លោះឆ្នាំ ១៧៨៩ និង ១៧៩៨ ដោយជីសៀឡាន។

 

R1

ចាងស៊ី (殭屍) ឬ ខ្មោចឆៅ គឺសំដៅដល់ពាក្យដែលមានន័យថា “ រឹង” ហើយក៍មានន័យថា “ សាកសព” ផងដែរ។ ខ្មោចឆៅត្រូវបានគេដាក់បណ្តាសា អោយព្រលឹងរបស់ពួកគេមានសភាពរឹង និងមិនអាចផ្លាស់ទីបានរហ័សរហួស ដៃរបស់គេទាំងពីរ ត្រូវលាតសន្ធឹងទៅមុខដើម្បីឱ្យមានតុល្យភាពនៅពេលលោត។ រីឯស្បែករបស់ពួកគេវិញមានពណ៌ស (លាយពណ៌បៃតងបន្តិច) ហើយមើលទៅមានសភាពហើម ដែលជាទូទៅពួកគេស្លៀកពាក់ក្នុងឯកសណ្ឋានមន្រ្តីនៃរាជវង្សឆេង។

គេក៏បានប្រាប់វិធីដើម្បីកំចាត់ខ្មោចឆៅដែរ ពោលគឺត្រូវប្រើឧបករណ៍មួយចំនួនដូចជាគេ កញ្ចក់, សត្វមាន់រងាវ , កន្ទុយ+ ស្នែង+ ត្រចៀក+ ច្រមុះ របស់សត្វលាខ្មៅ និងឈើដើមម៉ៃសាក់ជាដើម។ មូលហេតុមួយចំនួនដែលបណ្តាលអោយសាកសពក្លាយទៅជាខ្មោចឆៅ គឺ ដោយសារតែការបញ្ចុះសពមិនបានត្រឹមត្រូវ , ការធ្វើពិធីមន្តអាគម, ការដាក់បណ្តាសារ; ការធ្វើអត្តឃាត ឬ ការស្លាប់តៃហោងជាដើម។

 

R3

រឿងដើមកំណើតរបស់ខ្មោចឆៅពិតជាប្លែកខ្លាំងណាស់។ ក្នុងរជ្ជកាលរាជវង្សឆេង (១៦៤៤–១៩១២) នៅពេលដែលកម្មករចំណាកស្រុកទៅធ្វើការឆ្ងាយពីផ្ទះ ហើយលាចាកលោក(ស្លាប់) នោះសាកសពរបស់ពួកគេត្រូវបានអ្នកផ្ទះយកទៅបញ្ចុះនៅស្រុកកំណើតវិញ ដោយសារតែប្រជាជនគិតថាវិញ្ញាណរបស់ពួកគេអាចនឹងនឹកផ្ទះជាខ្លាំង។


ប៉ុន្តែដោយសារតែខ្វះថវិកា មិនមានលុយគ្រប់គ្រាន់សម្រាប់ការដឹកជញ្ចូនសពត្រឡប់ទៅស្រុកវិញ ដូចនេះហើយអ្នកដឹកសាកសពបានចងកដៃ, កជើង និងជង្គង់របស់សព ជាប់នឹងឈើត្រង់ដូចនេះហើយបានជាខ្មោចឆៅមានសភាព រឹង ត្រង់ ហើយត្រូវលោតនៅពេលធ្វើដំណើរ។

 

R4

អ្នកដឹកសាកសពទាំងនេះមានពីរនាក់ ហើយពួកគេតែងតែភ្ជួរសាកសពតាមបង្គោលឫស្សីតម្រង់ជួរដូចជាការភ្ជួរខោអាវអញ្ចឹងហើយត្រូវដឹកទៅទាំងយប់។ នៅពេលដឹកសពជាធម្មតាគឺមានអាចារ្យម្នាក់ដើរគោះកន្តឹងអមជាមួយការធ្វើដំណើរ ហើយខ្មោចឆៅត្រូវបានគេចាត់ទុកថាជាសំណាងមិនល្អ និងជារឿងចង្រៃ៕

 

 

 

ប្រភព: បរទេស