តោះមកដឹងពីប្រវត្តិដ៏អាថ៌កំបាំងរបស់ បិសាចជញ្ជក់ឈាម

បិសាចជញ្ជក់ឈាមគឺជាបិសាចចម្លែកដែលកើតចេញពីរឿងព្រេងនិទានហើយជាទូទៅពួកគេចិញ្ចឹមជីវិតដោយផ្អែកលើការជញ្ចក់ឈាមមនុស្សជាអាហារ ។ នៅក្នុងរឿងព្រេងនិទានអឺរ៉ុបបានបង្ហាញថាបិសាចជញ្ជក់ឈាម គឺប្រើចង្កូមដ៏មុតស្រួចរបស់ពួកគេទៅខាំ និងជញ្ចក់ឈាមមនុស្សដែលធ្វើអោយពួកគេមានជីវិតអមតៈមិនចេះស្លាប់ឡើយ ហើយជារឿយៗប្រសិនបើពួកគេទៅលេងមនុស្សជាទីស្រឡាញ់របស់ពួកគេណាម្នាក់ នោះនឹងបណ្តាលឱ្យមានអំពើអាក្រក់ ឬការស្លាប់កើតឡើងនៅកន្លែង រឺតំបន់ដែលពួកគេទៅលេងនោះ។

 

12

ពួកគេមានរូបរាងដូចជាហើមពោះ និងមានស្នាមប្រឡាក់ក្រហម ឬខ្មៅដែលខុសគ្នាឆ្ងាយពីបិសាចនៅដើមសតវត្សរ៍ទី ១៩ ផ្សេងទៀតដែលមានពណ៌សម្បុរស្លេកៗ ។ ក្រុមបិសាចជញ្ជក់ឈាមត្រូវបានគេកត់ត្រាទុកនៅក្នុងវប្បធម៌ជាច្រើន ហើយពាក្យបិសាចជញ្ជក់ឈាមត្រូវបានគេពេញនិយមបំផុតនៅប៉ែកអឺរ៉ុបខាងលិចបន្ទាប់ពីមានរបាយការណ៍អំពីការកក្រើកដ៏ធំមួយនៅសតវត្សរ៍ទី១៨ នៃជំនឿមួយនេះ ដោយសារតែពេលនោះនៅតំបន់បាល់កង់ និងអឺរ៉ុបខាងកើតបានបាត់សាកសពជាបន្តបន្ទាប់ ហេតុនេះហើយទើបប្រជាជនចោទប្រកាន់ថាវាជាទង្វើរបស់បិសាចជញ្ជក់ឈាម។

 

តាមពាក្យចចាមអារ៉ាមតៗគ្នាបានអោយដឹងថា បិសាចជញ្ចក់តែងតែចេញប្រមាញ់នៅពេលយប់ ព្រោះគេមិនអាចត្រូវកំដៅនៅពេលថ្ងៃបានឡើយ ( ខ្លាចពន្លឺថ្ងៃ )។ ប៉ុន្តែផ្នែកវិទ្យាសាស្រ្តនិយាយថាវាគ្រាន់តែជាជំងឺអាសន្នរោគដែលបង្ករអោយហូរឈាមចេញពីរាងកាយច្រើនកន្លែងដូចជា៖ ត្រចៀក ច្រមុះ និងមាត់ប៉ុណ្ណោះហើយវាក៏គ្មានអ្វីចម្លែកនោះដែរ។

ម្យ៉ាងទៀតវាគ្រាន់តែជារឿងនិទានដែលប្រឌិតឡើងពីបិសាចជញ្ជក់ឈាមនៅក្នុងអក្សរសិល្ប៍ និងខ្សែភាពយន្តជាប្រពៃណីអនុវត្តតាមបុរាណវិទ្យាតែប៉ុណ្ណោះ។ ទោះជាមានការអះអាងពីផ្នែកវិទ្យាសាស្រ្តក៏ដោយ ប៉ុន្តែអ្នកមានជំនឿមួយចំនួនបាននិយាយថា សញ្ញាណនៃបិសាចជញ្ជក់ឈាមនេះគឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។

 

14


នៅក្នុងបញ្ហានេះមានអ្នកស្រាវជ្រាវជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាផងដែរ ដោយមានអ្នកខ្លះនិយាយថាវាជាជំងឺម្យ៉ាងដែលមានពងបែកនៅលើស្បែក ដែលបណ្តាលអោយពួកគេខ្លាចកំដៅព្រះអាទិត្យ ហើយអ្នកខ្លះទៀតក៏និយាយថាវាគឺជាជំងឺដែលផ្សារភ្ជាប់ទៅនឹងជំនឿផងដែរ។

ដោយសារតែមានមតិផ្ទុយគ្នាបែបនេះហើយទើបធ្វើអោយប្រវត្តិរបស់បិសាចជញ្ជក់ឈាមនៅតែជាអាថ៌កំបាំងមកដល់សព្វថ្ងៃនេះ ៕

 

15

 

 

 

ប្រភព : បរទេស