រឿងរ៉ាវពិត ជុំវិញការស្លាប់របស់ស្តេចចំរៀង Michael Jackson

លោក Michael Jackson គឺជាតារាចម្រៀងជនជាតិអាមេរិកដ៏ល្បីម្នាក់ដែលបានកើតនៅថ្ងៃទី២៩ ខែសីហាឆ្នាំ ១៩៥៨។ គាត់ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមឥស្សរជនសំខាន់ៗនៃសតវត្សរ៍ទី២០។

ក្នុងរយៈពេលជាងបួនទសវត្សនៃការចូលរួមចំណែករបស់គាត់ចំពោះតន្ត្រី របាំ សប្បុរសធម៌ រួមជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់គាត់ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានធ្វើឱ្យគាត់ក្លាយជាឥស្សរជនដ៏មានប្រជាប្រិយម្នាក់នៅទូទាំងពិភពលោក។ ជាពិសេសគាត់បានជួលដុកទ័រផ្ទាល់ខ្លួនម្នាក់ដើម្បីថែទាំសុខភាពរបស់គាត់២៤ម៉ោងក្នុងមួយថ្ងៃ និងតែងតែប្រុងប្រយ័ត្នចំពោះសុខភាពរបស់គាត់ណាស់។

 

M2

 

M5

ជាអកុសលទោះជាខិតខំថែសុខភាពយ៉ាងណាក៏ដោយ លោក Michael Jackson បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០០៩ ដោយមហាជនមានពាក្យចចាមអារ៉ាមថាលោកបានស្លាប់ដោយជំងឺគាំងបេះដូង និងជំងឺមហារីកស្បែក។ យ៉ាងណាមិញមានពត៌មានច្បាស់ការមួយបានបញ្ចាក់ពីការស្លាប់របស់លោក Michael Jackson ថាមូលហេតុនៃការស្លាប់របស់គាត់គឺដោយសារតែការពុលថ្នាំ propofol (ប្រភេទថ្នាំសណ្តំ) និងថ្នាំ benzodiazepine ធ្ងន់ធ្ងរនៅផ្ទះរបស់គាត់នៅ North Carolwood Drive ក្នុងរដ្ឋ Los Angeles ។

 

Gettyimages 88695476

លោកគ្រូពេទ្យ Conrad Murray ដែលជាដុកទ័រផ្ទាល់ខ្លួនរបស់ Michael Jackson បាននិយាយថា គាត់បានឃើញ Michael នៅក្នុងបន្ទប់ដោយមិនដកដង្ហើមនិងមានជីពចរចុះខ្សោយណាស់ ដូច្នេះហើយគាត់បានព្យាយាមគ្រប់គ្រងស្ថានការណ៍និងសង្គ្រោះ Michael ភ្លាមៗ ប៉ុន្តែវាគ្មានប្រយោជន៍នោះទេព្រោះ Michaelបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

 

O1

នៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០០៩ នៅរដ្ឋ Los Angeles មនុស្សគ្រប់គ្នាបានសន្និដ្ឋានថាមរណភាពរបស់ Michael Jackson គឺជាអំពើមនុស្សឃាត។ ដោយសារតែ Michael ត្រូវបានគ្រប់គ្រងដោយថ្នាំ propofol (ប្រភេទថ្នាំសណ្តំ) និងថ្នាំប្រឆាំងនឹងការថប់បារម្ភ benzodiazepines lorazepam និង midazolam ដោយវេជ្ជបណ្ឌិតរបស់គាត់។ មរណភាពរបស់ Michael បានបង្កឱ្យមានប្រតិកម្មនៅជុំវិញពិភពលោក ដោយបង្កើតឱ្យមានការផ្ទុះពត៌មានយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធឺណិតដែលមិនធ្លាប់មានពីមុនមក។

បន្ទាប់ពីការស្លាប់របស់ Michael ប៉ូលីសបានរកឃើញថ្នាំមួយចំនួននៅក្នុងផ្ទះរបស់គាត់ដែលរួមការបញ្ចូលទាំងថ្នាំ propofol (ប្រភេទថ្នាំសណ្តំ) ហើយថ្នាំខ្លះមានឈ្មោះក្លែងក្លាយនិងគ្មានការណែនាំអោយប្រើប្រាស់ត្រឹមត្រូវថែមទៀតផង។ ជាចុងក្រោយប៉ូលិសក៏សម្រេចចិត្តធ្វើការឃាត់ខ្លួននិងសួរនាំទៅកាន់លោកដុកទ័រផ្ទាល់ខ្លួនរបស់លោក Michael Jackson ដើម្បីស៊ើបអង្កេតបន្តពីរឿងនោះ។

 

M7

 


M6

បន្ទាប់មកប៉ូលិស និងមជ្ឍមណ្ឌលពិសោធន៏មួយបានរកឃើញថាមូលហេតុដែល Michael Jackson ស្លាប់គឺដោយសារតែការលេបថ្នាំលើសចំនួនកំណត់ ហើយវាគឺជាវេជ្ជបញ្ជារបស់លោកដុកទ័រ Conrad Murray ដែលអាចនិយាយបានថាគាត់មានការធ្វេសប្រហែសខ្លាំងចំពោះ Michael Jackson ដែលជាអ្នកជំងឺផ្ទាល់ខ្លួនរបស់គាត់។

 

O2

លោក Murray ក៏ត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតដោយអចេតនាក្នុងឆ្នាំ ២០១១ និងត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ប៉ុន្តែតុលាការបានសម្រួលដោយជាដាក់អោយដុកទ័រជាប់ទោសតែ២ឆ្នាំប៉ុណ្ណោះ ដោយតុលាការយល់ថាលោក Murray ត្រូវចោទពីបទសម្លាប់មនុស្សដោយមិនដឹងខ្លួន ឬមិនមានការរៀបចំទុកជាមុនឡើយ ៕

 

M13

 

M10

 

M12

 

 

 

 

ប្រភព: បរទេស