សាសនាធំៗទាំង៥ ដែលមានគេអនុវត្តតាមច្រើនជាងគេនៅលើពិភពលោក

សាសនាចម្បងៗរបស់ពិភពលោកត្រូវបានចែកចេញជាពីរប្រភេទគឺសាសនាអប្រាហាំដែលមានដូចជា៖ គ្រីស្ទសាសនា, សាសនាយូដា, អ៊ីស្លាម និងសាសនាឥណ្ឌាដែលរួមមាន ហិណ្ឌូសាសនា, ព្រះពុទ្ធសាសនា, ស៊ីក និងសាសនាដទៃទៀត។ ក្នុងចំណោមសាសនាធំៗនៅលើពិភពលោកគ្រីស្ទសាសនា គឺជាសាសនាដែលធំជាងគេដោយមានអ្នកគាំទ្រជាង ២ពាន់លាននាក់ឯណោះ។

 

21

១.គ្រីស្ទសាសនា

គ្រីស្ទសាសនាមានមូលដ្ឋានលើជីវិតនិងការបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទដែលមានអាយុប្រមាណ ២០០០ ឆ្នាំមកហើយ។ ក្រុមធំបំផុតរបស់គ្រីស្ទសាសនាគឺព្រះវិហាររ៉ូម៉ាំងកាតូលិក, ព្រះវិហារគ្រិស្តអូស្សូដក់ភាគខាងកើតនិងព្រះវិហារប្រូតេស្តង់ ហើយអត្ថបទដ៏ពិសិដ្ឋរបស់គ្រីស្ទសាសនាគឺព្រះគម្ពីរ។ អស់ជាច្រើនសតវត្សរ៍មកហើយគ្រីស្ទសាសនាបានកើនឡើងជាលំដាប់ ដោយគ្រីស្ទសាសនាបានរីករាលដាលពាសពេញពិភពលោកតាមរយៈអ្នកផ្សព្វផ្សាយសាសនានិងអាណានិគមជាដើម។

 

22

២.សាសនាឥស្លាម

សាសនាដែលគេបានអនុវត្តធំបំផុតទី ២ គឺឥស្លាមដែលមានអ្នកគោរពប្រមាណ ១,៨ ពាន់លាននាក់នៅទូទាំងពិភពលោក។ ឥស្លាមបានចាប់ផ្តើមនៅទីក្រុង Mecca (ទីក្រុងមួយនៅអារ៉ាប់ប៊ីសាអូឌីតពីមុន) នាសតវត្សរ៍ទី ៧ និងត្រូវបានផ្សព្វផ្សាយដោយព្យាការីមហាម៉ាត់ (៥៧០-៦៣២ គស ) ដែលអ្នកកាន់សាសនាឥស្លាមជឿថាគាត់ជាហោរាចុងក្រោយបង្អស់របស់ព្រះ។ អល់ឡោះ គឺជាព្រះដែលត្រូវបានគេស្គាល់ហើយគាត់ជាអ្នកបង្រៀនសាសនាអ៊ីស្លាមដែលបានសរសេរនៅក្នុងគម្ពីរបរិសុទ្ធ។

 

23

៣.ហិណ្ឌូសាសនា

ហិណ្ឌូសាសនាមានអ្នកគោរពប្រមាណ ១.១ កោដិនាក់ ដែលជាសាសនាធំជាងគេទី ៣ នៅលើពិភពលោកហើយក៏ជាសាសនាចំណាស់ជាងគេមួយផងដែរ ហើយសាសនាមួយនេះមានជំនឿនិងការអនុវត្តន៍ដែលមានអាយុកាលយ៉ាងតិចគឺតាំងពីឆ្នាំ ១៥០០ ម.គមកម្ល៉េះ។ ហិណ្ឌូសាសនាត្រូវបានអនុវត្តជាចម្បងនៅក្នុងប្រទេសឥណ្ឌា (ដែលប្រមាណ៨០ភាគរយជាអ្នកកាន់សាសនាហិណ្ឌូ) , នេប៉ាល់ និងឥណ្ឌូនេស៊ីជាដើម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហិណ្ឌូសាសនាបានក្លាយជាការពេញនិយមនៅភាគខាងលិចដូចជាការអនុវត្តយូហ្គាក៏ដូចជាការប្រើប្រាស់ចក្រា(ចំណុចថាមពលដែលបានរកឃើញពាសពេញរាងកាយ) ដើម្បីកំណត់និងព្យាបាលជំងឺ។

 


24

៤.សាសនាព្រះពុទ្ធ

សាសនាទី ៤ ដែលត្រូវបានគេអនុវត្តគឺសាសនាព្រះពុទ្ធសាសនា ដែលមានអ្នកគោរពប្រមាណ ៥០០ លាននាក់នៅទូទាំងពិភពលោកនិងច្រើនជាង ២៥០ លាននាក់នៅក្នុងប្រទេសចិន។ ព្រះពុទ្ធសាសនានេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌាជិត ២៥០០ឆ្នាំមុន។ ព្រះពុទ្ធសាសនាបែងចែកជាពីរគឺព្រះពុទ្ធសាសនាថេរវាទ និងពុទ្ធសាសនាមហាយាន។ គោលការណ៍ព្រះពុទ្ធសាសនារួមមាន៖ ការប្តេជ្ញា, អហិង្សា និងការប្រកាន់ខ្ជាប់នូវអាកប្បកិរិយាខាងសីលធម៌ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។

 

25

៥.សាសនា Shintō

សាសនាដែលត្រូវបានគេអនុវត្តច្រើនទី៥នោះគឺ Shintō ដែលអ្នកគោរពចំនួន ១០៤ លាននាក់ ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅប្រទេសជប៉ុនក្នុងសតវត្សទី ៨។ វាមិនមែនជាសាសនាដែលបានរៀបចំតាមបែបប្រពៃណីទេ ប៉ុន្តែវាជាគ្រឹះនៃការអនុវត្តវប្បធម៌ជាច្រើននៅក្នុងប្រទេសជប៉ុន៕

 

26

 

 

 

 

ប្រភព : បរទេស