ស្រស់ស្អាតខ្លាំងណាស់ កន្លែងទេសចរណ៍ទាំង ៧ ដែលល្បីជាងគេនៅប្រទេសជប៉ុន

ជប៉ុន គឺជាប្រទេសមួយដែលផ្សារភ្ជាប់ទៅហ្នឹងប្រវត្តិសាស្រ្តបុរាណ ទេសភាពស្រស់បំព្រង និងម្ហូបយ៉ាងសម្បូរបែបជាច្រើនមុខ ។ មូលហេតុនេះហើយទើបធ្វើអោយប្រទេសមួយនេះក្លាយទៅជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងអាស៊ីអាគ្នេយ៍ ហើយលើសពីនេះទៅទៀតវាថែមទាំងមានកន្លែងទេសចរណ៍ដ៏អស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុនមក។

ប៉ុន្តែថ្ងៃនេះ “ក្នុងស្រុក” នឹងណែនាំអ្នកទាំងអស់គ្នាអោយស្គាល់កន្លែងទេសចរណ៍ទាំង ៧ ដែលល្បីជាងគេនៅប្រទេសជប៉ុន ថាតើវាមានលក្ខណៈពិសេសនិងស្រស់ស្អាតយ៉ាងណា។

37

១. វិមានរបស់អធិរាជតូក្យូ (Tokyo Imperial Palace)

ដូចជាប្រទេសដទៃទៀតអញ្ចឹង ទីក្រុងតូក្យូក៏មានប្រវត្តិដ៏យូរអង្វែងនៃការគ្រប់គ្រងរបស់អធិរាជដែរ។ វិមានរបស់អធិរាជតូក្យូត្រូវបានសាងសង់ឡើងដោយថូហ្គូវ៉ា (Tokugawa ) នៅក្នុងរជ្ជកាលរបស់ពួកគេ ដែលវាមានលក្ខណៈយូរអង្វែង ស្រស់ស្អាត និងទាក់ទាញជាខ្លាំង ។

មកទល់ឥឡូវ វិមានមួយនេះនៅតែមានមុខងារជាផ្ទះរបស់អធិរាជជប៉ុនអាគីហ៊ីតូ និងក្រុមគ្រួសាររបស់គាត់។ ហេតុនេះហើយទើបភ្ញៀវទេសចរណ៍អាចចូលទៅទស្សនា វិមានមួយនេះបានតែនៅថ្ងៃខួបកំណើតរបស់អធិរាជប៉ុណ្ណោះ ពោលគឺថ្ងៃទី (២៣ ធ្នូ) ។

23

22

២. ភ្នំហ្វូជី (Mount Fuji)

គ្មានអ្វីដែលអាចចាប់យកសម្រស់ព្រៃរបស់ជប៉ុនល្អជាងភ្នំហ្វូជីនោះឡើយ ហើយបើគិតទៅវាមានអាយុកាលយ៉ាងហោចណាស់តាំងពីសតវត្សទី ៧ មកម្ល៉េះ។ ភ្នំដ៏អស្ចារ្យមួយនេះត្រូវបានហុំព័ទ្ធទៅដោយផ្កាសាគូរ៉ា ដែលវាបង្កើតបានជាទេសភាពមួយគួរអោយចង់គយគន់ និងមិនចេះជិនណាយឡើយ ហើយប្រសិនបើអ្នកបានទៅលេងប្រទេសជប៉ុន រឿងមួយដែលអ្នកគួររតែធ្វើគឺកុំរំលងកន្លែងទេសចរណ៍មួយនេះអោយសោះបើមិនចង់ស្តាយក្រោយ។

26

J

៣. គិនកាគូ - ជី (Kinkaku-Ji)

នៅកណ្តាលទីក្រុងក្យូតូអ្នកនឹងឃើញព្រះវិហារដ៏ស្រស់ស្អាតបំផុតឈ្មោះ Kinkaku-Ji ដែលបានជាប់ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រះវិហារដែលអស្ចារ្យមួយនេះ គឺជាកន្លែងសាសនាដ៏សំខាន់ និងពេញនិយមមួយនៅក្នុងប្រទេសហើយមិនត្រឹមតែប៉ុណ្ណោះទេ វាពិតជាស្រស់ស្អាត និងល្បីល្បាញខ្លាំងណាស់ដោយសារតែពណ៌មាសដ៏រស់រវើក និងចម្លាក់ដ៏ល្អិតល្អន់របស់វា។

27

36

៤. Skytree របស់ទីក្រុងតូក្យូ (Tokyo Skytree )

ក្នុងនាមជាផ្នែកមួយនៃសំណង់ដែលខ្ពស់បំផុតនៅលើពិភពលោក វាមិនមែនជារឿងចម្លែកនោះទេដែល Skytree របស់ទីក្រុងតូក្យូគឺជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនបំផុតនៅប្រទេសជប៉ុន។ ម្យ៉ាងទៀតដោយសារតែវាមានកម្ពស់រហូតទៅដល់ ៣៤៥ ម៉ែត្រ ដូច្នេះហើយវាបានក្លាយទៅជាកន្លែងមួយដ៏សំខាន់ ដែលមានហាង និងភោជនីយដ្ឋានចំនួន ៣០០ បូករួមទាំងអាងចិញ្ចឹមត្រីនិងសួនឧទ្យានថែមទៀតផងផង។


29

៥. សេនសូ - ជី (Senso-Ji)

ប្រាសាទព្រះវិហារបុរាណនេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង Asakusa នៃទីក្រុងតូក្យូ ដែលវាគឺជាផ្នែកមួយនៃភាពល្បីល្បាញបំផុតរបស់ទីក្រុងនេះ។ ប្រាសាទព្រះវិហារសេសូ - ជី គឺជាកន្លែងសក្ការៈបូជា ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានភ្ញៀវទេសចរណ៍រហូតទៅដល់ ៣០ លាននាក់ឯណោះនៅក្នុងមួយឆ្នាំ។

J2

J3

៦. ប្រាសាទអូសាកា (Osaka Castle)

ប្រទេសជប៉ុនមិនសូវជាមានប្រាសាទថ្មច្រើនទេ ប៉ុន្តែប្រាសាទដែលវាមាននោះពិតជាអស្ចារ្យខ្លាំងណាស់។ ប្រាសាទអូសាកាត្រូវបានគេចាត់ទុកដូចជាមកុដមួយនៅចំកណ្តាលធម្មជាតិដ៏ស្ងប់ស្ងាត់ និងសម្បូរបែបជាប្រវត្តិសាស្ត្របុរាណរបស់ប្រទេសជប៉ុនអញ្ចឹង ដែលវាមានអាយុកាលជិត ៥០០ ឆ្នាំមកហើយ។

32

J4

៧. ស៊ីរ៉ាកាវ៉ា- ហ្គូ ( Shirakawa-go)

ប្រសិនបើអ្នកពិនិត្យមើលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូរបស់ប្រទេសជប៉ុន ដែលគួរឱ្យចាប់អារម្មណ៍នោះអ្នកនឹងឃើញ Shirakawa-go ។ មានទីតាំងនៅចំកណ្តាលប្រទេសជប៉ុន វាគឺជាភូមិមួយដែលសម្បូរទៅដោយផ្ទះពីបុរាណ ដែលស្ថិតនៅក្នុងចំណោមធម្មជាតិស្ងប់ស្ងាត់ និងបង្កប់ទៅដោយប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ហើយមិនថាអ្នកចូលចិត្តប្រវត្តិសាស្រ្ត ឬក៏អត់នោះទេ ប៉ុន្តែយើងជឿជាក់ថាប្រសិនបើអ្នកបានទៅលេងនៅទីនោះអ្នកប្រាកដជាស្រឡាញ់ភូមិមួយនេះជាក់ជាមិនខាន។

34

33

35

 

 

ប្រភព : បរទេស